ព័ត៌មានជាតិ
បញ្ជូនបុរសល្មោភកាមចាប់រំលោភអ្នកបំរើក្នុងផ្ទះឡើងតុលាការ
នគរបាលខណ្ឌដង្កោ នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជូនបុរសម្នាក់មកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសរំលោភសេពសន្ទវៈបានសម្រេចដល់ទីជម្រៅ លើក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ដែលជាអ្នកបម្រើនៅក្នុងផ្ទះរបស់ខ្លួន ។
ជនសង្ស័យឈ្មោះ ឆោម ចាន់វិចិត្រ អាយុ៣៣ឆ្នាំ មុខរបរជាអាជីវករ ទីលំនៅផ្ទះលេខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ចាប់ឃាត់ខ្លួនបន្ទាប់ពីរូបគេចាប់រំលោភកូនឈ្នួលខ្លួនឯង កាលពីទាបភ្លឺថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
របាយការណ៍សមត្ថកិច្ចខណ្ឌដង្កោ បញ្ជាក់ថា កាលពីវេលាម៉ោង០០និង៥០នាទី ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះ កំពុងតែដេកនៅជាន់ផ្ទាល់ដី ម្នាក់ឯង ស្រាប់តែជនសង្ស័យជាម្ចាស់ផ្ទះ បានមកពីខាងក្រៅលូកដៃដោះសោរដែលទំពក់ជាប់នឹងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះ ។ ពេលនោះជនសង្ស័យ បានចាប់ដៃស្តាំរបស់ជនរងគ្រោះ ទាញឱបធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះបានសម្រេច ។

ពេលជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈនោះ ជនរងគ្រោះពុំបានរើបម្រះ និងស្រែកឱ្យអ្នកដទៃជួយទេ ដោយសារខ្លាច ជនសង្ស័យសម្លាប់ចោល បន្ទាប់មកជនរងគ្រោះក៏បានបើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរសព្ទទៅប្រាប់បងប្រុសបង្កើត និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាត់ការតាមច្បាប់តែម្ដង៕
អត្ថបទ ៖ មករា

-
KPT+៨ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់