Connect with us

ព័ត៌មានជាតិ

បញ្ជូនបុរសល្មោភកាមចាប់រំលោភអ្នកបំរើក្នុងផ្ទះឡើងតុលាការ

បានផុស

នៅ

នគរបាលខណ្ឌដង្កោ នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាន​បញ្ជូនបុរសម្នាក់មកសាលាដំបូងរាជ​ធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​រំលោភ​សេពសន្ទវៈបានសម្រេចដល់​ទីជម្រៅ​ លើក្មេងស្រីអាយុ១៧ឆ្នាំម្នាក់​ដែល​ជា​អ្នកបម្រើ​នៅក្នុងផ្ទះរបស់ខ្លួន ។

​ជនសង្ស័យឈ្មោះ ឆោម ចាន់វិចិត្រ អាយុ៣៣ឆ្នាំ មុខរបរជាអាជីវករ ទីលំនៅផ្ទះលេខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ចាប់ឃាត់ខ្លួនបន្ទាប់ពីរូបគេចាប់រំលោភកូន​ឈ្នួល​ខ្លួនឯង កាលពីទាបភ្លឺថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ១០E0 ផ្លូលេខ​២C បុរីពិភពថ្មី ​ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

របាយការណ៍សមត្ថកិច្ចខណ្ឌដង្កោ បញ្ជាក់ថា កាលពីវេលាម៉ោង០០និង៥០នាទី ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០​២០ ជនរងគ្រោះ កំពុងតែដេកនៅជាន់ផ្ទាល់ដី ម្នាក់ឯង ស្រាប់តែជនសង្ស័យ​ជា​ម្ចាស់ផ្ទះ បានមកពីខាងក្រៅលូកដៃដោះសោរដែល​ទំពក់​ជាប់​នឹង​ទ្វារ​ខាងមុខ រួចដើរចូលមក​ក្នុង​ផ្ទះ ។ ពេលនោះជនសង្ស័យ បានចាប់ដៃស្តាំរបស់ជនរងគ្រោះ ទាញឱបធ្វើសកម្មភាពរំលោភ​សេពសន្ថវៈ លើជនរងគ្រោះបានសម្រេច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈនោះ ជនរងគ្រោះពុំបាន​រើ​បម្រះ​ និងស្រែក​ឱ្យ​អ្នកដទៃជួយទេ ដោយ​សារ​ខ្លាច ជនសង្ស័យសម្លាប់ចោល ​បន្ទាប់មកជនរងគ្រោះ​ក៏បានបើកទ្វារ​រត់​ចេញមកខាងក្រៅផ្ទះ ហើយ​ទូរសព្ទ​ទៅប្រាប់​​បង​ប្រុសបង្កើត និង​ដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍​នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថ​កិច្ច​ជួយអន្តរាគមន៍ចាត់ការតាមច្បាប់តែម្ដង៕

​អត្ថបទ ៖ មករា
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម