Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិនម្នាក់ក្រោយ​ផ្ទុះអាវុធ២គ្រាប់នៅក្រុងព្រះសីហនុ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០២ ខែកញ្ញា ឆ្នាំ​២០២១ ដោយមាន​ការដឹកនាំ​បញ្ជាពី​សំណាក់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នគរបាល​ជំនាញ​បាន​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជនសង្ស័យ​ផ្ទុះអាវុធ​០២​គ្រាប់ ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន នៅ​ចំណុច​សណ្ឋាគារ ស៊ី​ង​ហាវ​អ៊ីង​ហួយ ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង០៥:៣០​នាទី​ទៀបភ្លឺ មាន​ករណី​ផ្ទុះអាវុធ​ចំនួន​០២​គ្រាប់ បង្កឡើង​ដោយ​ជនជាតិ​ចិន ភេទ​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ បាន​ដក​កាំភ្លើងខ្លី​០១​ដើមចេញពី​ចង្កេះ រួច​បាញ់​ទៅលើ​ទ្វារ​កញ្ចក់សណ្ឋាគា​រ ស៊ី​ង​ហាវ​អ៊ីង​ហួយ ចំនួន០២​គ្រាប់ បណ្តាល​ឲ្យ​បែក​កញ្ចក់​អស់​មួយ​ផ្ទាំង រួច​គេចខ្លួនបាត់ ។

បន្ទាប់ពី​ទទួលបាន​ពត៌មាន​ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ​រហូតដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង២២:០០​នាទី​យប់ ទើប​ធ្វើការ​ឃាត់ខ្លួន​បាន​ជន​សង្ស័យ ព្រមទាំង​ដកហូត​បានកាំភ្លើងខ្លី០១​ដើម ដើមម៉ាក SIG SAUER P365 ពណ៌​ខ្មៅ មាន​លេខ​សម្គាល់ៈ 66B087323។ បង់​កាំភ្លើង០១ មាន​គ្រាប់​ចំនួន០៨​គ្រាប់ (​ប្រភេទ ៩mm) ។​

ជនសង្ស័យ​មានឈ្មោះ GU SAN QIANG ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរប្តូរប្រាក់ លិខិត​ឆ្លងដែន​លេ​ខៈ E46927678 ស្នាក់នៅ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម