ព័ត៌មានជាតិ
ជនសង្ស័យ លួចកូនដូងម្នាក់ ត្រូវជនរងគ្រោះ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការបន្តតាមច្បាប់
ជនសង្ស័យម្នាក់ ត្រូវជនរងគ្រោះ ឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាព លួចកូនដូង ដែលដាក់លក់នៅមុខតូប ចំនួន៦ដើម។ បើតាមសមត្ថកិច្ចខេត្តកណ្ដាល បានឲ្យដឹងថា ករណីលួចកូនដូចនេះ កើតឡើងវេលាម៉ោង ៤ និង០០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុច ភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះ ជាម្ចាស់កូនដូង មានឈ្មោះ ខ្លង លីហូវ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ អឿន ហ៊ ហៅ លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ចំពោះវត្ថុតាង ដែលចាប់យកបានរួមមាន៖ ម៉ូតូសណ្ដោងរ៉ឺម៉ក ១គ្រឿង ម៉ាក សង់កូរ៉េ គ្មានផ្លាកលេខ, កូនដូង ចំនួន ៦ដើម។ សមត្ថកិច្ចខេត្តកណ្ដាល បានឲ្យដឹងបន្តថា កន្លងមកប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល តែងតែបាត់កូនដូង ដែលបានដាក់លក់ នៅមុខផ្ទះ ជាញឹកញាប់។
ចំណែកនៅវេលាម៉ោង និងថ្ងៃខែឆ្នាំ កើតហេតុខាងលើ ជនរងគ្រោះកំពុងតែដេក នៅក្នុងតូបលក់អីវ៉ាន់របស់ខ្លួន ពេលនោះជនរងគ្រោះ ក៏បានឮសំឡេងឆ្កែព្រុស និងសំឡេងម៉ូតូ បើកចេញពីក្នុងតូបលក់អីវ៉ាន់របស់ខ្លួន។ ភ្លាមនោះជនរងគ្រោះ បានចេញមកមើលអីវ៉ាន់របស់ខ្លួន ស្រាប់តែបាត់កូនដូង ដែលដាក់លក់នៅមុខតូប ចំនួន៦ដើម ដោយមានការសង្ស័យ រ៉ឺម៉កជនសង្ស័យ ភ្លាមនោះជនរងគ្រោះ ក៏បានជិះកង់តាមពីក្រោយ។
លុះមកដល់ចំណុច ព្រំប្រទល់ឃុំកោះខែល និងឃុំព្រែកអំបិល ក៏ឃើញស្គាល់ជាកូនដូងរបស់ខ្លួន នៅលើ រ៉ឺម៉ករបស់ជនសង្ស័យ ក៏ស្រែកឲ្យជនសង្ស័យឈប់ ខណៈនោះជនសង្ស័យ បានឃើញជនរងគ្រោះ ក៏បាន ឈប់រ៉ឺម៉ក ហើយរត់គេចខ្លួន តែត្រូវបានជនរងគ្រោះឃាត់ខ្លួនបាន រួចក៏បានទូរស័ព្ទប្ដឹងទៅសមត្ថកិច្ច នគរ បាលប៉ុស្តិ៍ខែល រួចប្រគល់ឲ្យសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?