Connect with us

ព័ត៌មានជាតិ

ពលរដ្ឋពីរឃុំ ក្នុងស្រុកម៉ាឡៃដែលបានជម្លៀសទៅទួលសុវត្ថិភាព វិលមកទីលំនៅវិញហើយ

បានផុស

នៅ

យ៉ាងហោចណាស់ក៏មានពលរដ្ឋជាង ២០០ គ្រួសារ នៅ២ឃុំ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរសម្រេចធ្វើការជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលា ដោយសារតែសន្ទុះជំនន់ទឹកភ្លៀងបុកខ្លាំងចូលដល់លំនៅដ្ឋានរបស់ពួកគាត់ ធ្វើឱ្យមានការលិចលង់ដល់ទ្រព្យសម្បត្តិមួយចំនួន។ ក្រោយពេលទឹកស្រក ពួកគាត់បានវិលមកលំនៅវិញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ បានប្រាប់ឱ្យដឹងថានៅព្រឹកនេះថា ទាក់ទិននឹងការជួយសង្រ្គោះប្រជាពលរដ្ឋចំនួនពីរឃុំនោះ គឺពុំមានពលរដ្ឋណាម្នាក់បានបាត់បង់ជីវិតដោយសារតែជំនន់ទឹកភ្លៀងបុកចូលលំនៅដ្ឋានពួកគាត់នៅឡើយ។ លោកបានឱ្យដឹងទៀតថា ពលរដ្ឋរងគ្រោះភាគច្រើនគឺនៅតាមមាត់អូរព្រំដែនកម្ពុជាថៃ។

លោកអភិបាលស្រុកម៉ាឡៃ មានប្រសាសន៍ថា ពលរដ្ឋពីរឃុំនោះ រួមមានឃុំបឹងបេង និងឃុំម៉ាឡៃ។ លោកបានបន្តទៀតថា ឥឡូវនេះជំនន់ទឹកភ្លៀងដែលបុកមកខ្លាំងកាលពីល្ងាចថ្ងៃទី១នោះ បានស្រកទៅវិញហើយ ហើយពលរដ្ឋយើងក៏បានវិលចូលទៅកាន់លំនៅឋានរបស់ពួកគាត់វិញផងដែរ។

សូមបញ្ជាក់ដែរថា កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានគេសង្កេតឃើញអាជ្ញាធរស្រុក ដឹកនាំដោយគណៈបញ្ជាការស្រុកម៉ាឡៃ ក្នុងខេត្តបន្ទាយមានជ័យ បានប្រមូលកម្លាំងទៅជួយសង្គ្រោះប្រជាពលរដ្ឋដែលរងនូវការលិចលង់ដោយសារជំនន់ទឹកភ្លៀងបុកខ្លាំង ហើយការជួយសង្គ្រោះពលរដ្ឋខាងលើត្រូវបានគេរាយការណ៍មកថា ពុំមានពលរដ្ឋណាម្នាក់បាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងនោះទេ៕

អត្ថបទ៖ ពៅ រិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម