Connect with us

ព័ត៌មានជាតិ

ស្ថាប័នធំៗពីររួមគ្នាទប់ស្កាត់ការកេងបន្លំ និងការគេចវេសពន្ធរបស់ធុរជន

បានផុស

នៅ

អគ្គនាយកដ្ឋាន​ពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងធ្វើការផ្លាស់ប្ដូរ ទិន្នន័យគ្នាទៅវិញ ទៅ មក ដើម្បីទប់ស្កាត់ការកេងបន្លំ និងការគេចវេសពន្ធរបស់ធុរជនសំដៅ ធានានូវការប្រកួតប្រជែង ដោយស្មើ ភាពក្នុងការធ្វើធុរកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ​មានប្រសាសន៍នៅក្នុង​ពិធីចុះហត្ថលេខា​លើ​លិខិតស្ដីពីការធ្វើតេស្តទទួលស្គាល់អ្នកប្រើប្រាស់ និងការដាក់ឲ្យប្រើប្រាស់សាកល្បង​​ប្រព័ន្ធស្វ័យ​ប្រវត្តិ​កម្ម​ចែករំលែកទិន្នន័យ​ព័ត៌មាន រវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា ឲ្យដឹងថា​ការផ្លាស់ប្តូរទិន្នន័យនេះ គឺធ្វើឡើងតាមរយៈការរៀបចំតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរវាង​ប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន​នៃ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ​ពិសេសក្រុមការងារ​បច្ចេក​ទេស​តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរវាងប្រព័ន្ធបច្ចេកវិទ្យានៃអគ្គនាយកដ្ឋាន​ទាំងពីរ ដែលបានអភិវឌ្ឍន៍​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្មចែករំលែកទិន្នន័យព័ត៌មាន​ទៅវិញទៅមក។

លោកបានបន្តថា ប្រព័ន្ធនេះ បានដើរតួនាទីសំខាន់ក្នុងការ​អនុញ្ញាត​ឲ្យអគ្គនាយកដ្ឋាន​ទាំងពីរធ្វើការ​ផ្លាស់​ប្ដូរ​ទិន្នន័យព័ត៌មានគ្នាទៅវិញទៅមកបានឆាប់រហ័ស និង​ទាន់ពេលវេលា ហើយក៏កាត់បន្ថយបាន​នៃការប្រើ​ប្រាស់​ធនធានមនុស្ស និងថវិកា ពីយន្តការអនុវត្តតាមបែបហត្ថកម្មផងដែរ។

លោកបានបន្ថែមថា«ការផ្លាស់ប្ដូរទិន្នន័យរវាងអគ្គនាយកស្ថានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា​មាន​សារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងនិងប្រមូលពន្ធឲ្យមានតម្លាភាពគណ​នេយ្យភាពប្រសិទ្ធភាព​និងស័ក្កិសិទ្ធភាពដើម្បីធានានូវការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ចពីព្រោះថាមានទិន្នន័យគ្រប់គ្រាន់អគ្គនាយកដ្ឋានទាំងពីរនឹងអាចទប់ស្កាត់បាននូវការកេងបន្លំនិងការគេចវេសពន្ធរបស់ធុរជន»។

លោកបានបញ្ជាក់ថា តាមការគ្រោងទុកការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​នៃ​អគ្គនាយករដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងត្រូវប្រកាសដាក់ឲ្យដំណើរ​ការជា​ផ្លូវ​ការនៅក្នុងខែធ្នូ ឆ្នាំ២០២០ខាងមុខ​៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម