Connect with us

ព័ត៌មានជាតិ

ជំងឺដុំពកស្បែកលើសត្វគោក្របី​ កើនឡើងជិត៣ពាន់ក្បាលក្នុងខេត្តត្បូងឃ្មុំ ខណៈ៣០​ក្បាល​បាន​ងាប់ជាបន្តបន្ទាប់

បានផុស

នៅ

ជំងឺ​ដំព​កលើ​ស្បែក​សត្វ គោ ក្របី របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ នៅតែបន្តរាតត្បាតយ៉ាងខ្លាំង​នៅឡើយ គិត​ត្រឹម​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ មាន​សត្វ​គោ ក្របី ជិត៣០០០​ក្បាល​ហើយបានកើត​ជំងឺ​នេះ និង​ជាង៣០​ក្បាលបាន​ងាប់ ។

ដោយ​សន្ទុះ​នៃ​ការ​រាតត្បាត​មិន​ថមថយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់និង​នេសាទ បានផ្តល់​វ៉ាក់សាំង​ចំនួន២០០០​ដូស សម្រាប់​ចាក់​លើសត្វ​គោ ក្របី ដែល​មិនទាន់​ឆ្លង ដោយ​ជំហាន​ទី​១ អនុវត្ត​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែន ច​ន្ទ័​សុជាតិ អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់និង​នេសាទ ខេត្ត​ត្បូងឃ្មុំ បានឱ្យដឹងថា មកទល់​នេះ ជំងឺ​ដុំ​ពក​ស្បែក​សត្វ គោ មិនទាន់​ស្ងប់​ស្ងាត់​នៅឡើយ​ទេ ដោយបាន​បន្ត​ឆ្លង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ គ្រប់​ក្រុង​/​ស្រុក ទាំងអស់​ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​មកដល់ពេលនេះ​ មាន​សត្វ​គោ​ជិត៣០០០​ក្បាល​ហើយ បានកើត​ជំងឺ​នេះ។​

ជំងឺ​ដំ​ពក​ឆ្លង​តាមរយៈ​សត្វ មូស ខ្សុច សត្វ​របោម ដែល​វា​ខាំ​ពី​សត្វ​គោ​ឈឺ​ទៅ​ខាំ​សត្វ​គោ​ជាសត្វ​ទាំង​នេះ​ជា​ភ្នាក់ងារចម្លងមេរោគ​ដុំ​ពក​ក្រោម​ស្បែក​សត្វ​គោយ៉ាងសកម្ម​បំផុត ខណៈ​មកដល់ពេលនេះ​ចំនួន​សត្វ​គោ​ដែល​ស្លាប់​បាន​កើន​ដល់​ជាង៣០​ក្បាល​ហើយ ដោយ​ភាគច្រើន​ជា​កូន​គោ ដោយ​យក​ទៅ​កប់​ចោល ។​

បើតាម​មន្ត្រី​ជំនាញ​ពេទ្យសត្វបាន​លើកឡើងថា ជំងឺ​នេះ​មិន​បង្កឱ្យមាន​ការភ័យខ្លាច​ពេក​នោះទេ តែ​វា​បាន​ប៉ះពាល់​ដល់​ការលូតលាស់ ប៉ះពាល់​ដល់​គោ​ផើម ធ្វើឱ្យ​បាត់​សមត្ថភាព​បន្ត​ពូជ និង​អាច​បណ្តាលឱ្យ​គោ​ងាប់​បាន ជាពិសេស​កូន​គោ ។ ជំងឺ​នេះ អាច​ព្យាបាល​ជាសះស្បើយ ហើយ​ទទួល​បាន​ភាពស៊ាំ​ក្នុង​រយៈពេល៥​ទៅ​៧​ថ្ងៃ បើ​ទទួល​ការថែទាំ និង​ព្យាបាល​បាន​ត្រឹមត្រូវ ។​

ដូច្នេះ អ្នក​ដែល​ចិញ្ចឹម​គោ ក្របី បើ​កើតមាន​រោគសញ្ញា​ជំងឺ​នេះ ត្រូវ​រាយការណ៍​ដល់​មន្ត្រី​ជំនាញ ឬ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ដើម្បី​ផ្តល់​ការពិនិត្យ និង​ពិគ្រោះព្យាបាល ។​

សូមបញ្ជាក់ថា ជំងឺ​ដំព​កលើ​ស្បែក​គោ​នេះ ធ្វើឱ្យ​សត្វ​គោ​មាន​អាកា​រៈ ចេញ​ដុំ​ពក​លើ​ស្បែក​កើតជា​ដំបៅ​ពេញ​ខ្លួន របើក​ក្រចកជើង មិនសូវ​ស៊ី​ស្មៅ និង​ដេក​មិនកើត ពេល​មាន​អា​ការៈចេញ​ដុំ​ពក​ច្រើន​សត្វ​គោ​មាន​លាមក​ឈាម ជាដើម​។ នេះ​បើ​យោងតាម​ការរៀបរាប់រ​បស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ ៕

អត្ថបទ៖ សាន វិឡែ​ម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ គ្រោង​នឹងដាក់ឱ្យ​ដំណើរការ បញ្ជរ​សេវាសាធារណៈ​ចល័ត​១០០គ្រឿង សម្រាប់ប្រើប្រាស់ជំហានទី១ ដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

Sokha Hotels

ព័ត៌មានពេញនិយម