ព័ត៌មានជាតិ
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបើកកិច្ចប្រជុំនៅល្ងាចថ្ងៃនេះ ពិភាក្សាលើដំណើរការបើកសាលាឡើងវិញ
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានឹងរៀបចំបើកកិច្ចប្រជុំតាមហ្សូម នៅល្ងាចថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២១នេះ ដើម្បីធ្វើការពិភាក្សាគ្នាពីបញ្ហាផ្សេងៗ ពិសេសដំណើរការបើកសាលាឡើងវិញនាពេលខាងមុខនេះ។
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី០២ កញ្ញានេះថា៖ “នៅល្ងាចនេះសមាគមប្រជុំ តាមពិតទៅយើងបានដាក់កម្មវិធីប្រជុំតាំងពីមុនអនុសាសន៍របស់សម្តេចទៅទៀត។ មិនមានគម្រោងប្រជុំរឿងបើកសាលាឡើងវិញហ្នឹងទេ គឺប្រជុំរឿងផ្សេងៗសួរនាំគ្នា ព្រោះយើងមិនដែលបានប្រជុំតាមហ្សូមទេយូរដែរហើយ។ ដល់គាប់ជួនទៅយើងប្រហែលជាយកបញ្ហាហ្នឹង (បើកសាលារៀន) មកពិភាក្សាគ្នាដែរ”។
លោក ហេង វ៉ាន់ដា បានបន្តថា កិច្ចប្រជុំនៅល្ងាចនេះក៏នឹងមានការលើកឡើងពីបញ្ហាមួយចំនួនទៀតដូចជា ស្ថានភាពទូទៅរបស់គ្រឹះស្ថានសាលាឯកជនក្នុងវិបត្តិជំងឺកូវីដ-១៩ តើមានសាលាណាខ្លះដំណើរការរៀនតាមអនឡាញ និងសាលាណាខ្លះទៀតផ្អាកដំណើរការបណ្តោះអាសន្នជាដើម។
ពាក់ព័ន្ធនឹងការបើកដំណើរការសាលារៀនឡើងវិញនៅតាមតំបន់មានហានិភ័យទាប និងតំបន់មិនមានការឆ្លងជំងឺកូវីដ-១៩នេះដែរ លោកបណ្ឌិត ហេង វ៉ាន់ដា បានស្នើសុំទៅក្រសួង អប់រំ យុវជន និងកីឡា ធ្វើការបន្ធូរបន្ថយនូវវិធានការខ្លះដើម្បីអាចឱ្យសាលាឯកជនធន់ធម្យម និងក្រោមៗអាចមានលទ្ធភាពបើកដំណើរការសាលាឡើងវិញនាពេលខាងមុខនេះ។
លោកបណ្ឌិត ហេង វ៉ាន់ដា មានប្រសាសន៍ថា៖ “ពេលខ្លះ ចង់ខ្លាំងពេក ការពារខ្លាំងពេក ទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសាលា ជួនកាលវាធ្វើឱ្យការចំណាយវាធំ ខ្លាចក្រែងលោមានការមិនអាចទប់ជាប់ចំណូលដែលយើងមានបច្ចុប្បន្ន យើងក៏ពិបាកនឹងបើកដែរ ពីព្រោះកាលណារឹតត្បិតខ្ពស់អាចរស់បានតែសាលាអន្តរជាតិដែលមានតម្លៃខ្ពស់ៗប្រហែលជាគេអាចរត់រួច។ ប៉ុន្តែបើសិនជារឹតត្បិតខ្ពស់សម្រាប់សាលាឯកជនធន់ល្មមធន់ថ្នាក់ក្រោមខ្ញុំជឿជាក់ថាពិបាកហើយ”។
លោកបានពន្យល់ថា បើកាលណារឹតត្បិតខ្លាំង និងស្តង់ដារតែមួយ ធ្វើឱ្យការចំណាយឡើងធំ ខ្លាចសាលាទាំងនោះរត់មិនរួច ឬមិនអាចទ្រទ្រង់បាន។
លោកបានសំណូមពរដល់ក្រសួង អប់រំ គួរតែមានវិធានការមានលក្ខណៈបត់បែនដោយទុកលទ្ធភាពឱ្សសាលានីមួយឱ្យមានការទទួលខុសត្រូវផងព្រោះថា បើសាលានីមួយៗមិនទទួលខុសត្រូវទេបទោះបីជាមានស្តង់ដារកម្រិតណាក៏ដោយក៏មិនអាចអនុវត្តបានដែរ។
គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី៣១ សីហាឆ្នាំ២០២១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញ សារសម្លេងបន្ទាន់មួយ ណែនាំដល់ ក្រសួង អប់រំ យុវជន និងកីឡា ឱ្យសហការជាមួយបណ្តា ខេត្តនានា ដើម្បិពិនិត្យមើលលើការបើកសាលារៀនឡើងវិញនៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកលាសារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែក៏ត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាប្រចាំផងដែរ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់