ព័ត៌មានជាតិ
កម្ពុជាមាន «សត្វត្មាត» ចំនួន ១២១ក្បាល ហើយមាន៣ប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាត ផេះ
បើយោងតាមរបាយការណ៍ ពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមាន «សត្វត្មាត» សរុបចំនួន១២១ក្បាល ហើយមាន៣ប្រភេទ រួមមាន៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី២ ខែកញ្ញានេះថា ថ្ងៃទី៤ ខែកញ្ញា ឆ្នាំនេះ គឺជាទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិ ហើយជារៀងរាល់ឆ្នាំ នៅថ្ងៃសៅរ៍សបា្តហ៍ទី១ នៃខែកញ្ញា ត្រូវបានកំណត់ថា ជាទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិ។
លោកថា ក្រសួងបរិស្ថាន ដោយសហការ ជាមួយក្រសួងស្ថាប័ន និងអង្គការជាដៃគូ នឹងប្រារព្ធទិវាលើកកម្ពស់ការយល់ដឹង សត្វត្មាតអន្តរជាតិ តាមរយៈការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការអភិរក្សសត្វត្មាត និងផលប៉ះពាល់ពីការបំពុលសត្វត្មាត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។ ការប្រារព្ធទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់ នៃក្រសួងបរិស្ថានមានជំនឿ ថា នឹងផ្តល់ចំណេះដឹងទូលំទូលាយអំពីសត្វត្មាត និងជំរុញឲ្យមានការ ចូលរួមកាន់តែសកម្មបន្ថែមទៀត ពីសំណាក់សាធារណជន ក្នុងការការពារ និងអភិរក្សសត្វត្មាត ដែលជាប្រភេទសត្វកម្រ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន បានឲ្យដឹងទៀតថា ឆ្នាំ២០២១ នេះគឺជាលើកទី៦ ហើយដែលកម្ពុជា បានប្រារព្ធទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិ។ ប្រទេសកម្ពុជាបាន ចូលរួមប្រារព្ធទិវានេះលើកដំបូង នៅឆ្នាំ២០១៦ ខណៈទិវានេះ ត្រូវបានគេប្រារព្ធ ធ្វើឡើងតាំងពីឆ្នាំ២០០៦ មកម៉្លេះ។
លោករដ្ឋលេខាធិការ បានប្រាប់ឲ្យដឹងបន្តថា ពិភពលោកទាំងមូល បានប្រារព្ធឡើង ដើម្បីលើកកម្ពស់ ការយល់ដឹងអំពីតួនាទី អេកូឡូស៊ីរបស់សត្វត្មាត ស្ថានភាព និងការគំរាមកំហែងនានា ទៅលើសត្វត្មាត ព្រមទាំងអំពាវនាវ ឲ្យមានការចូលរួម ក្នុងកិច្ចការពារសត្វត្មាត ដែលជាប្រភេទបក្សីកម្រ និងជិតផុតពូជ។
ក្នុងការប្រារព្ធទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ក្រសួងបរិស្ថាន និងស្ថាប័នព្រមទាំងអង្គការដៃគូ នៃក្រុមអភិរក្សសត្វត្មាតកម្ពុជា បានធ្វើការផ្សព្វផ្សាយនូវសារ និងរូបភាពទាក់ទងនឹងសត្វត្មាត នៅតាមបណ្តាញទំនាក់ទំនងសង្គម និងការរៀបចំសិក្ខាសាលា ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង អប់រំផ្សព្វផ្សាយអំពីសត្ចត្មាត ការអភិរក្ស និងជំរុញឲ្យមានការចូលរួមបន្ថែម ពីសាធារណជន។
បើតាមរបាយការណ៍ ពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ប្រទេសកម្ពុជាត្រូវបានគេដឹងថា មានសត្វត្មាតចំនួន ៣ប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ លទ្ធផល នៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិ ដោយក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា គឺគិតត្រឹមខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា កម្ពុជាមានសត្វត្មាតសរុបទាំងអស់ចំនួន ១២១ក្បាល។ ក្នុងនោះមានត្មាតភ្លើង ២០ក្បាល ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ ក្បាល។ តាមមន្ត្រីជំនាញ ចាប់ពីពាក់កណ្តាល ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ចំនួនសត្វត្មាត ទាំង៣ប្រភេទ មានចន្លោះពី១២០ ទៅ ១៤០ក្បាល៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព