ព័ត៌មានជាតិ
មន្ទីរពេទ្យផ្សេង មុនបញ្ជូនអ្នកជំងឺមកពេទ្យរុស្ស៊ី ត្រូវភ្ជាប់លក្ខខណ្ឌ ៤នេះ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់លក្ខខណ្ឌចំនួន ៤ ចំណុចទៅដល់ មន្ទីរពេទ្យរដ្ឋ និងឯកជនទាំងអស់ មុននឹងបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យរុស្ស៊ី។

យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល លក្ខខណ្ឌបច្ចេកទេស ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវភ្ជាប់លក្ខខណ្ឌចំនួន ៤ រួមាន៖
ទី១ មុនការបញ្ជូនអ្នកជំងឺទាំងអស់មកកាន់ផ្នែកសង្រ្គោះបន្ទាន់ ត្រូវផ្តល់ព័ត៌មានអំពីស្ថានភាពអ្នកជំងឺ និងព័ត៌មានចាំបាច់ដែលដែលទាក់ទង់និងការបញ្ជូនអ្នកជំងឺ តាមរយលេខទូរស័ព្ទ ០២៣ ២១១ ៨៧៨ និង ០៨៨ ៤៨៨៨ ១១។

ទី ២ ត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជូនអ្នកជំងឺ ឯកសារពាក់ព័ន្ធ ទី ៣ ត្រូវផ្តល់លទ្ធផលតេស្ររហ័សកូវីដ-១៩ មកជាមួយ បើបានធ្វើរួច និងទី៤ ត្រូវបញ្ជូនអ្នកជំងឺតាមមធ្យោបាយសមស្រប ប្រកបដោយ ប្រសិទ្ធភាព និងសុវត្ថិភាពសំរាប់អ្នកជំងឺ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ផេកហ្វេសប៊ុកផ្លូវការរបស់មន្ទីរពេទ្យរុស្ស៊ីបញ្ជាក់ថា ផ្នែកសង្រ្គោះបន្ទាន់សង្ឃឹមយ៉ាងម៉ុតមាំ និងអរគុណជាអនេកដល់បងប្អូនទាំងអស់ ចូលរួមសហការដើម្បីអនុវត្តទៅតាមសេចក្តីជូនដំណឹងនេះ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ក្រុមការងារ និងកាត់បន្ថយហានីភ័យគ្រោះថ្នាក់ផ្សេងៗចំពោះអ្នកជំងឺ៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា