ព័ត៌មានជាតិ
អភិបាលខណ្ឌពោធិ៍សែនជ័យ៖ ពលរដ្ឋណាមិនសុខចិត្តរឿងរុះរើ សំណង់រំលោភចំណីផ្លូវ ឱ្យប្ដឹងលោក កុំប្តឹងអ្នកចុះអនុវត្ត
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកប៉ាង លីដា ជាអភិបាលរងខណ្ឌ បានចុះរុះរើសំណង់ដែលបងប្អូនប្រជាពលរដ្ឋសង់រំលោភលើចំណីផ្លូវ ចំណីប្រឡាយទួលពង្រទី១។ ការរុះរើនេះត្រូវបានប្រជាពលរដ្ឋខឹងសម្បានឹងលោកប៉ាង លីដា យ៉ាងខ្លាំង។

លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ថ្លែងថា សូមឱ្យបងប្អូនប្រជាពលរដ្ឋកុំខឹង និងលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ព្រោះរូបលោកជាអ្នកបញ្ជាឱ្យចុះរុះរើ។
ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងពិធីបើកការរដ្ឋានបុក ប្រឡាយទួលពង្រទី១ កាលពីថ្ងៃទី ១ ខែកញ្ញា ម្សិលមិញ។ លោកអភិបាលខណ្ឌរូបនេះបានបញ្ជាក់ថា ក្នុងនាមជាមន្ត្រីរាជការបម្រើប្រជាពលរដ្ឋ ធ្វើត្រូវបានត្រឹមរួចខ្លួន តែបើធ្វើខុសត្រូវដកបុណ្យសក្តិ អស់តួនាទីនឹងត្រូវជាប់គុកថែមទៀត។

លោកថា មុននឹងបានមកធ្វើជាមន្ត្រីមិនមែនដោយសារតែការប្រើកម្លាំងទៅវាយទៅរុះរើផ្ទះសំបែងរបស់គេនោះទេ។ ផ្ទុយទៅវិញមុននៃការចុះរុះរើនេះ អាជ្ញាធរយើងបាន បានជូនដំណឹងជាច្រើនលើកច្រើនសារហើយ ។
បន្ទាប់មកលោកមេភូមិ ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់បានដើរប្រាប់ប្រជាពលរដ្ឋដែលស្នាក់នៅមិនស្របច្បាប់លើចំណីផ្លូវឬចំណីប្រឡាយអប់រំណែនាំជារឿយៗថែមទៀត។ប៉ុន្តែពួកគាត់មិនព្រមស្ដាប់ឡើយ ចុងក្រោយទើបយើង សម្រេច ប្រើវិធានការច្បាប់ក្នុងការទប់ស្កាត់និងដោះស្រាយ ដើម្បីប្រយោជន៍សាធារណៈ។

លោក ហែម ដារិទ្ធ ក៏បានសំដែង ការអរគុណចំពោះប្រជាពលរដ្ឋដែលរស់នៅអមសងខាងប្រឡាយទួលពង្រទី១ ក្នុងសង្កាត់ចោមចៅទី១ ដែលបានចូលរួមសហការជាមួយនឹងអាជ្ញាធរ ដោយការរស់នៅផ្ទះសំបែងដែលមិនសង់រំលោភលើប្រឡាយរដ្ឋ។
លោកបន្តថា បន្ទាប់ពីបុកស៊ីផាយប្រឡាយទួលពង្រទីមួយនេះរួច ប្រជាពលរដ្ឋដែលរស់នៅតាមប្រឡាយទួលនេះនិងមានភាពងាយស្រួលក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃឡើងវិញ ត្បិតថាកន្លងមកមានការលំបាកបន្តិចក៏ពិតមែនដោយសារតែដំណើរការនៃការសាងសង់ស្ពានជាច្រើនកន្លែងឆ្លងកាត់ប្រឡាយ ហើយមកដល់ថ្ងៃនេះអាជ្ញាធរបានបើកការដ្ឋានបុកស៊ីផាយជញ្ជាំងប្រឡាយបន្ថែមទៀត ដើម្បីទប់កុំឱ្យដីបាក់ខូចចូលក្នុងប្រឡាយ ហើយម្យ៉ាងទៀត វាក៏បានលើកសោភ័ណភាពបរិស្ថានចំពោះការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះផងដែរ។

លោកហែម ដារិទ្ធ បានរំឭកប្រជាពលរដ្ឋថា សូមកុំព្យាយាមប្រើយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានលុយ។ លោកថា វាគ្មានទេ ដែលយកលុយរដ្ឋទៅទិញដីរដ្ឋនោះ ការដោះដូរសំណង ខ្លះជូនប្រជាពលរដ្ឋ ចំពោះផលប៉ះពាល់ក្នុងការកសាងផ្លូវឬប្រឡាយនេះគឺសងខ្លះៗទៅលើសំណង់ដែលសង់រួចហើយតែប៉ុណ្ណោះ ពោលគឺជួយសម្រួលដល់ការរស់ឬតែប៉ុណ្ណោះ។
មិនមានន័យថា យកលុយរដ្ឋទៅទិញដីរដ្ឋវិញនោះទេ ពីព្រោះបងប្អូនបានសង់សំណង់ខុសច្បាប់នៅលើដីសាធារណៈរបស់រដ្ឋ។
លោកហែម ដារិទ្ធ បានបញ្ជាក់ ប្រឡាយទួលពង្រទី១នេះ បានដើរតួនាទីដ៏សំខាន់ ក្នុងការរំដោះទឹកចេញពីផ្លូវជាតិលេខ ៤ ចូលមកក្នុង ប្រឡាយបារាំង ឆ្លងកាត់ប្រឡាយទួលពង្រមួយនេះរួចហូរធ្លាក់ចូលទៅក្នុងប្រឡាយលូប្រាំ និងប្រឡាយហារ រហូតដល់ស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល៕
អត្ថបទៈ ស្រីរ័ត្ន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល