Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលទាត់ចោលសំណើរបស់ក្រុមហ៊ុនសំណង់«ឈ្នះ ឈ្នះ»ដែលចង់ទិញដីរដ្ឋ១ពាន់​ហិកតានៅខេត្តកណ្តាល​

បានផុស

នៅ

រាជរដ្ឋាភិបាលសម្រេច​ទាត់ចោល​សំណើ​របស់​ក្រុមហ៊ុន​សំណង់ «​ឈ្នះឈ្នះ​»ដែល​ចង់​ទិញ​ដី​បឹង​ធម្មជាតិ​ទំហំ​១​ពាន់​ហិកតា​ ដែលមាន​ទី​តាំ​ស្ថិតនៅក្នុង​ឃុំ​បា​រុង ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​លិខិត ស​.​ជ​.​ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ​បានឱ្យដឹង​ថា ​យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១​ ទីស្តីការគណៈរដ្ឋមន្ត្រី​សូមជម្រាបថា​ រាជរដ្ឋាភិបាល​សម្រេចរ​ក្សា​ទីតាំង​ដី​ដែល​ក្រុមហ៊ុន​សំណង់ ឈ្នះ ឈ្នះ ស្នើសុំ​ទិញ​នោះ​ ជា​ផ្ទៃ​បឹង​ធម្មជាតិ​សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ​។​ ចាំបាច់​ត្រូវ​រក្សាទុក​បឹង​នេះ ហើយរក​វិធី​ជីក​បាន​ជ្រៅ​ដើម្បី​រក្សា​ទឹក​។​

ណែ​នាំឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​ខេត្តកណ្ដាលត្រូវ​បញ្ឈប់​ការទទួល​និង​លើកសំណើ​ដី​តំបន់​នេះ​មកទៀត​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម