ព័ត៌មានជាតិ
លោកតាវ័យ៧៣ឆ្នាំជិះម៉ូតូឆ្លងកាត់ទឹកកំពុងហូរ ត្រូវទឹកកួចចូលទឹកជ្រៅបាត់ទាំងម៉ូតូនិងមនុស្ស
ករណីបុរសម្នាក់ជិះម៉ូតូដួលហើយបានធ្លាក់ចូលទៅក្នុងទឹកជ្រៅដែលកំពុងហូរខ្លាំង ដោយបាត់ទាំងម៉ូតូ និងមនុស្សធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចទៅជួយស្វែងរក។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចទឹកទំនប់បង្ហៀរប្រវែង៣០០ម៉ែត្រ ស្ថិតនៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហួន ពេក ភេទប្រុសអាយុ៧៣ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជិះម៉ូតូម៉ាកC១០០ សេរី១៩៩៩ ពណ៌ក្រហម ដែលធ្វើដំណើរម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង។ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូឆ្លងទំនប់បង្ហៀរ ដែលមានទឹកហូរពីលើទំនប់បង្ហៀរ ក៏បណ្តាលឲ្យរអិលធ្លាក់ចូលទៅទឹកជ្រៅដែលកំពុងហូរខ្លាំង ទើបទឹកហូរកួចបាត់ទាំងមនុស្ស និងម៉ូតូតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ច និងប្រជាពលរដ្ឋបានស្វែងរកឃើញជនរងគ្រោះ និងម៉ូតូនៅវេលាម៉ោង៣និង៣០នាទីរសៀល ហើយសាកសពនិងម៉ូតូបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ចាន់ ធី




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?