Connect with us

ព័ត៌មានជាតិ

ខឹងសុំលុយម្ដាយមិនបានអារ.ក សម្លាប់ខ្លួនក្នុងបន្ទប់ជួល​

បានផុស

នៅ

ហេតុការណ៍ភ្ញាក់​ផ្អើល​មួយ​បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើ​ញ​បុរស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​​ទាំង​ស្ថានភាព​អារ​.​ក​ ​សង្ស័យ​តូចចិត្ត​សុំ​លុយ​ម្តាយ​ជក់​ថ្នាំញៀន​មិនបាន​។

ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ ដែល​ស្ថិតនៅ​ក្នុងភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​មានឈ្មោះ​ ពុធ ហេង ហៅ​អា​ហើម​ អាយុ​២៥​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ស្រុកកំណើត​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​។​

តាម​ប្រភពព័ត៌មាន​ពី​ម្តាយជនរងគ្រោះឈ្មោះ មុំ សុងមាន អាយុ៥៣ឆ្នាំបានប្រាប់ឲ្យដឹងថា កូន​របស់គាត់​ជា​មនុស្ស​សេព​គ្រឿងញៀន​ ហើ​យ​បច្ចុប្បន្ន​គាត់​និង​កូន​របស់គាត់​ស្នាក់នៅ​បន្ទប់​ផ្សេងគ្នា​តែ​នៅក្បែរៗ​គ្នា​ទេ ។

ជា​រៀងរាល់ថ្ងៃ​កូន​របស់គាត់​តែងតែ​សុំ​លុយ​គាត់២ម៉ឺនទៅ៣ម៉ឺនរៀល ​ដើម្បី​ទិញ​ថ្នាំជក់ ព្រោះ​កូន​របស់គាត់​មិនមាន​ការងារ​ធ្វើ​នោះទេ លុះ​ពេលព្រឹក​ថ្ងៃកើតហេតុ​កូន​របស់គាត់​បាន​សុំ​លុយ​គាត់​ដូច​ធម្មតា ពេលនោះ​គាត់​បាន​ប្រាប់​ទៅ​កូន​គាត់​ថា ​គ្មាន​លុយរាយ​នោះទេ ហើយ​រូបគាត់​ក៏បាន​ចេញទៅ​លក់ដូរ​ដូច​ធម្មតា។ រហូតមក​ដល់ពេល​ម៉ោង​កើតហេតុ​ក៏មាន​ប្រជាពលរដ្ឋ​បាន​ប្រាប់​គាត់​ថា​​ កូន​របស់គាត់បាន​អារ ក សម្លាប់​ខ្លួនឯង​ក្នុង​បន្ទប់​ជួល​ស្លាប់​បាត់ទៅហើយ ភ្លាមៗ​នោះ​គាត់​ក៏បាន​មក​ដល់ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ចុះមក​ដល់​ចំណុច​ទីតាំង​កើតហេតុ​។​

សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះធ្វើការហ៊ុមព័ទ្ធនៅ​ចំណុចកើតហេតុ​ និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិច័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ក្រុមគ្រូពេទ្យ​ជំនាញ​ពិនិត្យ​សំណាក​របស់​ក្រសួងសុខាភិបាល​ ​រាជធានី​ភ្នំពេញ​ ដើម្បី​ចុះ​ពិនិត្យ​សំណាក​រក​មេរោគ​កូ​វីដ-១៩​និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម