Connect with us

ព័ត៌មានជាតិ

គ្រប់ការដ្ឋានសំណង់ទាំងអស់ តម្រូវឲ្យយកសំណាករយៈពេល១០ថ្ងៃម្តង

បានផុស

នៅ

ការដ្ឋានសំណង់​សរុប​ចំនួន៤៥​ការដ្ឋាននៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ដែល​កំពុងដំណើរការ និង មាន​បុគ្គលិក កម្មករ​កំពុង​បម្រើ​ការងារ តម្រូវឱ្យ​ម្ចាស់​ការដ្ឋាន​ទាំងអស់​រៀបចំ​យក​សំណាក​រក​មេរោគ​កូ​វីដ​-១៩ លើក​ម្មករនិយោជិតរបស់ខ្លួន​រៀងរាល់១០​ថ្ងៃ​ម្តង ដោយ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ និងអាជ្ញាធរ​មូលដ្ឋាន រួច​ថតរូបព្រមទាំង​រាយការណ៍​ជា​លាយលក្ខណ៍អក្សរ​មក​រដ្ឋបាល​ខណ្ឌ អំពី​ចំនួន​អ្នកយក​សំណាក អ្នក​វិជ្ជមាន ឬអវិជ្ជមាន ហើយ​ត្រូវគោរព​តាម​វិធានការ​សុខាភិបាល ចំពោះ​កិច្ចការ​ប្រចាំថ្ងៃ​របស់ខ្លួន ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ ​បាន​ឲ្យ​ដឹង​ដូច្នេះ​កាលពី​ថ្ងៃទី២ ខែកញ្ញា​ ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំស្តីពី​ការពង្រឹង​ការចូលរួម​អនុវត្ត​សេចក្តីជូនដំណឹង​លេខ ០២០/២១​ស​ណន ចុះ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​វិធាន​ការ​បង្ការ និង​ទប់ស្កាត់ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​ការដ្ឋាន​សំណង់​ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​កម្មវិធី Zoom Meeting​។​

ក្នុងកិច្ចប្រជុំ​នោះដែរ​មាន​ការចូលរួម​ពីលោក​អភិបាលរង​ទទួលបន្ទុក ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្មសំណង់ និង​ភូមិបាល​ខណ្ឌ លោកប្រធានការិយាល័យ​ពាក់ព័ន្ធ លោក លោកស្រី​ចៅសង្កាត់​ទាំង​១១ លោកនាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ និង​តំណាង​ម្ចាស់​ការដ្ឋាន​សំណង់​ក្នុង​មូលដ្ឋាន​ខណ្ឌផងដែរ ។​

ឆ្លៀត​ក្នុងឱកាស​នេះ លោកអភិបាលក៏បាន​ក្រើន​រំ​ឮ​ក​បន្ថែមចំពោះ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ការដ្ឋាន​ទាំងអស់​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ លើ​ការងារ​របស់ខ្លួន​មួយចំនួន​ដូចជា​៖

-​ការដ្ឋាន​សំណង់ សូម​អនុវត្ត​ការសាងសង់​របស់ខ្លួន ឲ្យ​ត្រឹមត្រូវ​តាម​ប្លង់​ស្ថាបត្យកម្ម ពោលគឺ​គោរព​អនុវត្តតាមច្បាប់ ស្តីពី​សំណង់​ស៊ីវិល ចៀសវាង​ការ​លបលួច​សាងសង់​លើស​ជាន់ ខុស​បច្ចេកទេស ឬខុស​ប្លង់​អនុញ្ញាត ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ក្នុងពេល​សាងសង់ និង​ពេលអនាគត ។​

-​ត្រូវចៀសវាង​ឲ្យ​បានជា​អតិប្បរមា ការបង្ក​សំឡេង​រំខាន ផលប៉ះពាល់​ពី​ការសាងសង់ ដល់​លំនៅ​ដ្ឋាន​អ្នកជិតខាង​ជាប់​ព្រំ បង្ក​បាក់ស្រុត​ផ្ទះ​អ្នកជិតខាង ។​

-​ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​លើ​បច្ចេកទេស​ហ៊ុមព័ទ្ធ​ការដ្ឋាន ឲ្យ​បាន​ត្រឹមត្រូវ និង​ធានា​សុវត្ថិភាព​របស់​កម្មក​រ និយោជិតក្នុង​ការដ្ឋាន​របស់ខ្លួន ៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១ នាទីute មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម