ព័ត៌មានជាតិ
សមត្ថកិច្ចឆ្មក់បង្ក្រាប៣កន្លែង លួចលេងល្បែងខុសច្បាប់ និងឃាត់ខ្លួនមនុស្ស៧នាក់
មនុស្សប្រុសស្រី៧នាក់ ត្រូវសមត្ថកិច្ចនាំខ្លួនមកសាកសួរ ដើម្បីអនុវត្តតាមផ្លូវច្បាប់ដោយសមត្ថកិច្ចចោទប្រកាន់ពីបទ ប្រមូលផ្គុំគ្នាលួចលេងល្បែងដោយខុសច្បាប់ និងបំពានលើវិធានការរដ្ឋបាលខេត្ត ដែលបានប្រព្រឹត្តក្នុងមូលដ្ឋានស្រុកបាណន់។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានឲ្យដឹងថា មនុស្សប្រុសស្រីទាំង៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ ខណៈពួកគេបានប្រព្រឹត្តល្បែងស៊ីសងលើទីតាំងចំនួន៣ផ្សេងគ្នា ក្នុងនោះមានវង់ល្បែងបៀរ២កន្លែង និងលក់កន្ទុយលេខ១កន្លែង ឋិតក្នុងភូមិសាស្ត្រឃុំតាគ្រាម និងក្នុងឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង។
លោកអធិការបន្តថា ក្រោយឃាត់ខ្លួនបានអ្នកពាក់ព័ន្ធប្រុសស្រីសរុបចំនួន៧នាក់ ក្នុងនោះក៏បានដកហូតវត្ថុតាងមួយចំនួនទៀតរួមមាន៖ បៀរចំនួន៦ហ៊ូ, កាតុងកត់កន្ទុយលេខ, ទូរសព្ទដៃចំនួន០៥គ្រឿង, ប្រាក់រៀលចំនួន៤២៥,៥០០រៀល, ប្រាក់ដុល្លារចំនួន៥០ដុល្លារ, ម៉ូតូ០១គ្រឿងនិងសម្ភារៈពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត។
លោកថា ការប្រមូលផ្តុំគ្នាច្រើនហើយប្រព្រឹត្តិបទល្មើសបែបនេះ ជាការផ្គើនទៅនឹងវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ក្នុងសហគមន៍ ជាងនេះទៅទៀតនោះបានល្មើស នឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពថែមទៀត។ ចំពោះករណីខាងលើ សមត្ថកិច្ចមូលដ្ឋានស្រុកបាណន់ កំពុងបន្តការសាកសួរ និងរៀបចំរបាយការណ៍ត្រៀមបញ្ជូនមកការិយាល័យជំនាញនៃស្នងការខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក