Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ជំរុញឲ្យស្ត្រីបានចូលរួមក្នុងគ្រប់សកម្មភាពនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែង​នូវ​ការ​ជំរុញ​ឲ្យ​ស្ត្រី​បាន​ចូលរួម​ក្នុង​គ្រប់​សកម្មភាព​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​ខាង​មុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ថ្លែង​បែបនេះ​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី១ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​បន្ត​របស់​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ និង​គណៈ​ចលនា​ស្ត្រី នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹងថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ ។​

ថ្លែង​ក្នុងឱកាស​នោះ​ លោកជំទាវ​ក៏បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ដល់លោកជំទាវ ក៏ដូចជា​នារី​នៅ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​ចូល​រួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ការងារ​ស្នូល​ក៏ដូចជា ការងារ​ប្រយុទ្ធប្រឆាំង និង​ការទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។​

លោកជំទាវ​ក៏បានសំណូមពរ​ដល់​ថ្នាក់ដឹកនាំ​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍ ត្រូវ​ជំរុញ​ឲ្យ​ស្ត្រី​បាន​ចូលរួម​ក្នុង​គ្រប់​សកម្មភាព​នៃ​ការបោះឆ្នោត ក៏ដូចជា​កា​រៀបចំ​ឲ្យ​មាន​បេក្ខជន​ជានា​រី ឲ្យ​បាន​ឈរឈ្មោះ​ជា​បេក្ខភាព​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់។ ដោយឡែក​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ១៩ វិញ សូម​បន្ត​រក្សា និង​អនុវត្ត​គោលការណ៍​បង្ការ​ទប់ស្កាត់ និង​វិធាន​សុខាភិបាល «៣​ការពារ ៣​កុំ​» ឱ្យបាន​ខ្ជាប់ខ្ជួន កុំ​ធ្វេសប្រហែស និង​ជំរុញ​ការផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​ឱ្យបាន​គ្រប់ៗ​គ្នា៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

Netanyahu គំរាមបញ្ចប់បទឈប់បាញ់ និងប្រយុទ្ធឲ្យក្រុមហាម៉ាសស្គាល់ដៃ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍

ព័ត៌មានជាតិ៦០ នាទីutes មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម