Connect with us

ព័ត៌មានជាតិ

អាជ្ញាធរនិងមន្ទីរជំនាញ ប្រើរថយន្តស្តារលូ ១៥គ្រឿង ដើម្បីដោះស្រាយការលិចលង់ នៅជាយក្រុង

បានផុស

នៅ

ព្យុះភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃជាប​គ្នានេះ មិនបានធ្វើឲ្យតំបន់មួយចំនួននៅក្នុងភូមិសាស្ត្រ ៥​ខណ្ឌ កណ្តាលទីក្រុង មានបញ្ហានោះទេ គឺបានដោះស្រាយបញ្ហាលិចលង់ បានយ៉ាងល្អប្រសើរ​។ ប៉ុន្តែ ក៏​នៅមាន​បញ្ហា​ប្រឈម ដោយ​ទឹកភ្លៀង​លិច​នៅ​តំបន់​មួយចំនួន​ នៅ​ខណ្ឌ​ជាយក្រុង​ផងដែរ​។ លើ​បញ្ហា​នេះ​ ក្រុមការងារ​បាន​ប្រើប្រាស់​រថយន្ត បូម ស្តារ​បណ្តាញ​លូ ១៥​គ្រឿង ដើម្បី​ដោះស្រាយ​លើ​ការលិចលង់​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០២ កញ្ញា​នេះ​ថា ក្នុង​រយៈពេល​ព្យុះភ្លៀង​ប៉ុន្មាន​ថ្ងៃនេះ តំបន់​ភូមិសាស្ត្រ ៥​ខណ្ឌ​ក្នុង​ទីក្រុង ​ត្រូវបាន​ដោះស្រាយ​បញ្ហា​ទឹក​លិច​បាន​យ៉ាង​ល្អប្រសើរ​។ ប៉ុន្តែ​ ក៏​នៅមាន​បញ្ហា​ប្រឈម​ដោយ​ទឹកភ្លៀង​លិច​នៅ​តំបន់​មួយចំនួន ​នៅ​ខណ្ឌ​ជាយក្រុង​ផងដែរ ដូចជា តំបន់​ផ្លូវជាតិ​លេខ ៤ ចោមចៅ តំបន់​គោក​បញ្ជាន់ តំបន់​ទួល​ពង្រ តំបន់​បឹងទំពុន តំបន់​ផ្លូវជាតិ​លេខ ២​ចាក់អង្រែ និង​ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់។

នៅ​ព្រឹក​ថ្ងៃទី​២ ​ខែកញ្ញា ​ឆ្នាំ​២០២១​នេះ ក្រុមការងារ​កំពុង​បូម​ស្តារ​បណ្តាញ​លូ​ខាងលើ ​ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន ១៥​គ្រឿង​។ ជាមួយនឹង​សមត្ថភាព​ស្ថានីយ​បូម​ទឹក​បញ្ចេញ​ក្រៅ​ក្រុង​កើនឡើង​ចំនួន ៣​ដង គួបផ្សំ​នឹង​ការ​កាយ​ស្តារ​ភក់ សំរាម​តាម​ប្រឡាយ​មេ​ចំនួន ១០​ខ្សែ​ដែល​បាន​អនុវត្ត​រួចរាល់​ថ្មីៗ​នេះ ធ្វើ​ឲ្យ​ការ​លិចលង់​ដោយ​ទឹកភ្លៀង​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។​

​មន្ត្រី​ដដែល​បាន​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ជា​មួ​យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​សូមឲ្យ​ប្រជាពលរដ្ឋ ចូលរួម​កាយ​សំរាម​កកស្ទះ​មុខ​អណ្តូង​លូ​នៅមុខ​ផ្ទះ​រៀងៗ​ខ្លួន ៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម