ព័ត៌មានជាតិ
សមត្ថកិច្ចបញ្ជាក់ថានារី៣នាក់ស្លាប់ដោយសារពុលស្រា
នារីវ័យក្មេងចំនួន៣នាក់ បានស្លាប់ជាបន្តបន្ទាប់ក្រោយនាំគ្នា ទិញយកមកក្រឡុកចែកគ្នាផឹកស៉ី ក្នុងបបន្ទប់ជាន់ទី៣ រួចនារីម្នាក់បានធ្វើដំណើរទៅខេត្ត ព្រៃវែង ក៏ស្លាប់នៅឯខេត្ត។ ចំណែកនារី២នាក់ទៀតក៏ពុលស្លាប់នៅបន្ទប់ជួលតែម្តង។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលជិតផ្សារអ៉ីនអន ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុនារីវ័យក្មេងៗ អាយុ ១៨ ទៅ២០ឆ្នាំជាង ចំនួន៣នាក់បាននាំគ្នាទិញស្រា យកមកក្រឡុកផឹកស៉ីជុំគ្នាក្នុងបន្ទុប នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លុះដល់ព្រឹកថ្ងៃទី០២ ខែកញ្ញា នារីម្នាក់ក្នុងចំណោមអ្នកផឹកជុំគ្នា បានធ្វើដំណើរចេញពីបន្ទុបជួលនៅកន្លែងកើតហេតុទៅស្រុកកំណើត នៅអ្នកលឿង ខេត្តព្រៃវែង ខណៈទៅស្រុកកំណើតមិនបានប៉ុន្មានម៉ោងផងនោះ ចេះតែពិបាកក្នុងខ្លួន ក៏បានប្រាប់អ្នកផ្ទះថាខ្លួនបានផឹកស្រាក្រឡុក រួចបានស្លាប់តែម្ដង។
ប្រភពព័ត៌មានបន្តថាក្រោយពេលឃើញនារីម្នាក់បានស្លាប់ហើយនោះក៏សាច់ញាតិបានទាក់ទងមកនារី២នាក់ទៀតដែលនៅភ្នំពេញ ថានារីម្នាក់ដែលផឹកជុំគ្នារួចទៅខេត្តនោះស្លាប់ អ្នកទាំង២នាក់(ជនរងគ្រោះនៅបន្ទប់ ជួល) ក៏បានប្រាប់ថាខ្លួនក៏ពិបាកក្នុងខ្លួនណាស់ដែរនៅក្នុងបន្ទុប។
លុះរហូតដល់វេលាម៉ោងជាង១១ថ្ងៃត្រង់អ្នកនៅខេត្តព្រៃបានធ្វើការទាក់ទងមកបន្តទៀតស្រាប់តែទូរស័ព្ទលែងមានអ្នកទទួល ដោយមានការសង្ស័យ សាច់ញាតិអ្នកទាំង២ក៏បានឡើងមកភ្នំពេញដល់បន្ទុបជួលក៏បើកទ្វារឃើញដេកស្លាប់ទាំង២នាក់តែម្ដង។
ពាក់ព័ន្ធនឹងហេតុការណ៍នារី ៣នាក់បានស្លាប់បន្តបន្ទាប់នោះដែរកម្លាំងជំនាញបានបញ្ជាក់យ៉ាងច្បាស់ថានារីរងគ្រោះបានទិញស្រាសុប្បកម្ម(ស្រាទំពាំងបាយជូរ)ដោយទិញចំនួន ១២ដបយកមកលាយផឹកអស់ ១១ដប បណ្ដាលឲ្យពុលគាំងបេះដូងស្លាប់ស្លាប់ព្រោះស្រានោះមានមេតាណុលខ្ពស់។
ក្រោយពីតេះសំណាករកជំងឺកូវីដបញ្ជាក់ថាជនរងគ្រោះមិនពាក់ព័ន្ធនឹងជំងឺកូវីដនោះក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទៈ រស្មី
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង