ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌមានជ័យមានវិធាន៣ចំណុចធំៗ ចំពោះដេប៉ូខ្សាច់និងការដឹកជញ្ជូនខ្សាច់ឲ្យបានល្អប្រសើរ
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ បានបើកកិច្ចប្រជុំមួយស្តីពីវិធានការអប់រំត្រួតពិនិត្យរថយន្ត ដឹកខ្សាច់នៅតាមបណ្តោយផ្លូវជាតិលេខ២ និងត្រួតពិនិត្យដេប៉ូខ្សាច់ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមវត្តមាន លោក ស៊ុយ សេរិទ្ធ អភិបាលរង រាជធានីភ្នំពេញ និង លោកស្រី កែវ សុខពិសី អភិបាលរង រាជធានីភ្នំពេញ។

ដោយមានការចូលរួម ដោយផ្ទាល់ពីសំណាក់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ការិយាល័យ និងសមាជិក សមាជិកា អាជ្ញាធរសង្កាត់ពាក់ព័ន្ធព្រមទាំងលោក លោកស្រី ម្ចាស់ដេប៉ូខ្សាច់ទាំងអស់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ផងដែរ កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។
លោក ស៊ុយ សេរិទ្ធ អភិបាលរង រាជធានីភ្នំពេញ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានដេប៉ូខ្សាច់ និងរថយន្តដឹកខ្សាច់កំពុងតែប្រកបអាជីវកម្មលក់ និងដឹកជញ្ជូនខ្សាច់ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានស្អាតក្នុងមូលដ្ឋាន និងនៅតាមដងផ្លូវនានា ជាពិសេសនៅតាមបណ្តោយ មហាវិថីសម្តេច ហ៊ុន សែន។

លោកអភិបាលរងរាជធានីភ្នំពេញ បានបន្តទៀតថា ដើម្បីលើកកម្ពស់សោភណ្ឌភាព របៀបរៀបរយ សុខមាលភាពសាធារណៈ និងបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៏ដូចជានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ៣ចំណុចធំៗ ដូចខាងក្រោម ៖ ១.ខណ្ឌបន្តត្រួតពិនិត្យរថយន្តដឹកដី រថយន្តដឹកខ្សាច់ ជាប្រចាំនៅតាមបណ្តោយផ្លូវនានា នៅក្នុងភូមិសាស្ត្រខណ្ឌ ជាពិសេសបណ្តោយ មហាវិថីសម្តេច ហ៊ុន សែន និង ផ្លូវ ៣០ម៉ែត្រ ។ ២. បន្តត្រួតពិនិត្យដេប៉ូខ្សាច់ទាំងអស់ក្នុងភូមិសាស្ត្រខណ្ឌមានជ័យជាប្រចាំ និងជំរុញម្ចាស់ដេប៉ូអោយគោរពតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងលិខិតអនុញ្ញាត និងកិច្ចសន្យា ឲ្យបានត្រឹមត្រូវ និង ធ្វើកិច្ចសន្យាជាមួយម្ចាស់រថយន្តដឹកខ្សាច់ឲ្យអនុវត្តតាមបទដ្ឋានបច្ចេកទេស ក្នុងការដឹកជញ្ជូនឲ្យបានខ្ជាប់ខ្ជួននៅការណែនាំរបស់អាជ្ញាធរខណ្ឌ។ ៣ . ម្ចាស់ដេប៉ូ ត្រូវណែនាំដល់រថយន្តដឹកខ្សាច់ផ្ទាល់ខ្លួន ធ្វើការដឹកជញ្ជូនឲ្យមានការបាញ់លាងសម្អាតកង់ និង គ្រប ឲ្យបានត្រឹមត្រូវ មិនត្រូវដឹកខ្សាច់សើម និង ត្រូវលាងសម្អាតផ្លូវ មុខការដ្ឋានឲ្យបានស្អាតជាប្រចាំ៕
ដោយ ៖ រ៉ាវុទ្ធ













-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា