Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការ​ទូត​កម្ពុជា នឹងធ្វើ​ទស្សនកិច្ច​ផ្លូវការ​ដោយ​ផ្ទាល់ នៅ​កូរ៉េខាងត្បូង​រយៈពេល​៣​ថ្ងៃ

បានផុស

នៅ

តាម​ការ​អញ្ជើញ​របស់​លោក ឆុង អើយ​យ៉ុង (H.E. Mr. Chung Eui-yong) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​កូរ៉េ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​កូរ៉េ ពីថ្ងៃ​ទី​០៦​ដល់​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងការបរទេស នា​រសៀល​ថ្ងៃទី​០២ ខែកញ្ញា នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ក្រសួងការបរទេស នៅ​សាធារណរដ្ឋ​កូរ៉េ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ជួបពិភាក្សា​ផ្លូវការ​ជាមួយ​លោក ឆុង អើយ​យ៉ុង ដែល​នៅក្នុង​ឱកាស​នោះ បញ្ហា​នានា​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រួមមាន នយោបាយ​និង​ការពារជាតិ ការអភិវឌ្ឍ សេដ្ឋកិច្ច វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា នឹង​ត្រូវ​បាន​លើក​យកមក​ពិភាក្សា សំដៅ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង ដែល​ល្អ​ស្រាប់​រវាង​ប្រទេស​ទាំងពីរ​។ បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ការចាប់អារម្មណ៍​រួម ក៏​នឹង​ត្រូវបាន​លើក​យកមក​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ​។​

ចំណែក​នៅ​រសៀល​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក ឆុង អើយ​យ៉ុង នឹង​អញ្ជើញ​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១១ ដោយផ្ទាល់​។ ដោយឡែក រដ្ឋមន្ត្រីការបរទេស នៃ​បណ្តា​ប្រទេស​មេគង្គ​ផ្សេងទៀត រួមមាន​ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ក៏​នឹង​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះ តាម​ប្រព័ន្ធ​វីដេអូ​ផងដែរ​។

កិច្ចប្រជុំ​នេះ នឹង​ធ្វើ​កា​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ កូរ៉េ យន្ត​ការដែល​បាន​កំណត់​នៅក្នុង​ផែនការ​សកម្មភាព (២០២១-២០២៥) ការចូលរួមចំណែក​របស់​វិស័យ​ឯកជន និង​ទិសដៅ​នា​ពេល​អនាគត​នៃ​យន្តការ​នេះ​។ ក្នុង​នោះ រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ក៏​នឹង​ចែករំលែក​នូវ​ទស្សនៈ​នានា ពាក់ព័ន្ធ​នឹង​បញ្ហា​ក្នុង​តំបន់ និង​សកល រួមមាន​ការ​ប្តេជ្ញា​រួម​ក្នុងការ​ដោះស្រាយ​វិបត្តិ​គំរាមកំហែង​សុខភាព​សាធារណៈ​ជាស​កល ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ជាដើម​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្ត​កំពត​ឱ្យ​ពលរដ្ឋ ៣៥គ្រួសារ ចូល​រួម​រុះរ៉ើ​សំណង់​ដែល​ប៉ះពាល់​ចំណី​ព្រែកត្រើយ​ខាងលិច ដើម្បី​រៀបចំ​សោភ័ណភាព​ក្រុង

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មាធិការសិទ្ធិមនុស្សថា ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារគឺល្អប្រសើរ ដោយជនជាប់ឃុំអាចប្រតិបត្តិជំនឿសាសនាបាន

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រួមគ្នាផ្សព្វផ្សាយ​ពីអត្ថប្រយោជន៍​ App NoDrug

ព័ត៌មានជាតិ៩ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ចរាចរណ៍១០ ម៉ោង មុន

តុលាការចោទអ្នកបើករថយន្តបង្កគ្រោះថ្នាក់ឲ្យលោក Ruth Ko ស្លាប់ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ»

ព័ត៌មានជាតិ៩ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម២០ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

Sokha Hotels

ព័ត៌មានពេញនិយម