ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ចេញសេចក្តីសម្រេច បង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០២ កញ្ញានេះ បានចេញសេចក្តីសម្រេចមួយ ស្ដីពីការបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានក្រុមការងារនេះ អមដោយអនុប្រធាន៥នាក់, អនុប្រធានប្រចាំការម្នាក់ និងសមាជិកជាច្រើននាក់ផ្សេងទៀត ដែលសុទ្ធតែអ្នកពាក់ព័ន្ធលើការងារនេះ។
ក្រុមការងារនេះ មានតួនាទី ពិនិត្យពិភាក្សានិងកំណត់ភូមិសាស្ត្រមានហានិភ័យខ្ពស់ ហានិភ័យទាប និងគ្មានហានិភ័យ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ដើម្បីបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត នៅភូមិសាស្ត្ររាជធានីភ្នំពេញ។
វាយតម្ល និងជ្រើសរើសសាលាមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង ការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា។
ដាក់ចេញនូវវិធានការចាំបាច់ ដើម្បីគាំទ្រ និងពង្រឹងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ នៅ តាមគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត រួមទាំងការបាញ់ថ្នាំសម្លាប់មេរោគនៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ និងណែនាំដល់គ្រឹះស្ថានសិក្សាឯកជន ឱ្យបាញ់ថ្នាំសម្លាប់មេរោគ មុននឹងបើក ដំណើរការឡើងវិញ ដើម្បីជៀសវាងហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ក្នុងគ្រឹះស្ថានសិក្សា។
ជំរុញ និងលើកទឹកចិត្តដល់គណៈនាយក លោកគ្រូ-អ្នកគូ បុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ ខ្ជាប់ជានិច្ចនូវវិធានការ “៣. ការពារ និង៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ស្របតាម បរិការណ៍ថ្មី គឺ “សភាពធម្មតាបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩”។
បង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះ ទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាជំនួយការដល់ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ ដែលមានសមាសភាព អភិបាលខណ្ឌទាំង១៤ ជាប្រធាន។
ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រប់កម្រិត ថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញនេះ មានតួនាទី៖
– ចុះត្រួតពិនិត្យ និងកំណត់ភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីបើកដំណើរការឡើងវិញនូវគ្រឹះស្ថាន សិក្សាចំណេះទូទៅគ្រប់កម្រិត ក្នុងមូលដ្ឋានខណ្ឌនីមួយៗ។
– ជ្រើសរើសសាលាមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងភូមិសាស្ត្រខណ្ឌនីមួយៗ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង ការអនុវត្តបាន នូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា។
– បូកសរុប និងធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរចាំបាច់នានា ក្នុង មូលដ្ឋានខណ្ឌនីមួយៗ រាយការណ៍ជូនមក ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការ ឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច ឬ ស្នើសុំគោលការណ៍ដឹកនាំបន្តពីក្រសួងអប់រំ យុវជន និងកីឡា។
– អនុវត្តភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការ បើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ។
បង្កើត លេខាធិការដ្ឋាន នៃក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការ ឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ មានលោក នួន ផារ័ត្ន ជាប្រធាន ក្រុមការងារនេះ តួនាទីនិងភារកិច្ច មានសិទ្ធិប្រើប្រាស់ត្រារបស់រដ្ឋបាលរាជធានីភ្នំពេញ និងអាចប្រើប្រាស់មន្ត្រីក្រោម ឱវាទ ដើម្បីសម្រួលការងារតាមតម្រូវការចាំបាច់។
ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់ កម្រិត ថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ មានសិទ្ធិប្រើប្រាស់ត្រារបស់រដ្ឋបាលខណ្ឌសាមី និងអាចប្រើប្រាស់មន្ត្រីក្រោមឱវាទ ដើម្បីសម្រួលការងារតាមតម្រូវការចាំបាច់។ សមាជិក-សមាជិកាទាំងអស់៕
ដោយ ៖ ស្រីរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់