ព័ត៌មានជាតិ
ក្រុមកីឡាករ-កីឡាការិនីទាញព្រ័ត្រខេត្តបាត់ដំបងគ្រងតំណែងជើងឯកថ្នាក់ជាតិឆ្នាំ២០២០
ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាទាញព្រ័ត្រខេត្តបាត់ដំបងគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ខណៈក្រុមកីឡាករកីឡាទាញព្រ័ត្រក្រសួងមហាផ្ទៃ និងក្រុមកីឡាការិនីកីឡាទាញព្រ័ត្រខេត្តស្វាយរៀងបានត្រឹមជើងឯករងដូចគ្នា។

ក្នុងឱកាសបិទការប្រកួតកីឡាទាញព្រ័ ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដែលទើបបញ្ចប់នាថ្ងៃត្រង់ថ្ងៃទី២៧វិច្ឆិកានេះ នៅវិមាននៃពហុកីឡាដ្ឋានជាតិអូឡាំពិកនោះ លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានមាន ប្រសាសន៍ថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០ ២០ រយៈពេល៣ថ្ងៃនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេសដែលកីឡាករ -កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់កីឡាករ-កីឡាការិនីទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរពបានតាមបទបញ្ជាបច្ចេ កទេសនៃការប្រកួត។

លោកបានបន្តថា កីឡាករ កីឡាការិនី បានដឹងហើយថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិ បណ្ឌិតបានយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡា SEA Games ឆ្នាំ២០២៣ខាងមុខនេះ៕
ដោយ ៖ វិសិទ្ធ







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ជីវិតកម្សាន្ដ២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ