Connect with us

ព័ត៌មានជាតិ

ក្រុម​កីឡាករ​-​កីឡាការិនី​ទាញព្រ័ត្រ​ខេត្តបាត់ដំបង​គ្រង​តំណែង​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០

បានផុស

នៅ

ភ្នំពេញ ៖​ ក្រុម​កីឡាករ​-​កីឡាការិនី​កីឡា​ទាញព្រ័ត្រ​ខេត្តបាត់ដំបង​គ្រង​តំណែង​ជើង​ឯក​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ខណៈ​ក្រុម​កីឡាករ​កីឡា​ទាញព្រ័ត្រ​ក្រសួងមហាផ្ទៃ និង​ក្រុម​កីឡាការិនី​កីឡា​ទាញព្រ័ត្រ​ខេត្តស្វាយរៀង​បាន​ត្រឹម​ជើងឯក​រង​ដូចគ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​បិទ​ការប្រកួត​កីឡា​ទាញ​ព្រ័ ត្រ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ ដែល​ទើប​បញ្ចប់​នា​ថ្ងៃត្រង់​ថ្ងៃទី​២៧​វិ​ច្ឆិកា​នេះ នៅ​វិមាន​នៃ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​នោះ លោក មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា បាន​មាន ប្រសាសន៍​ថា ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០ ២០ រយៈពេល​៣​ថ្ងៃនេះ គឺជា​ការផ្តល់​ឱកាស​ឲ្យ​កីឡាករ កីឡាការិនី បញ្ចេញ​នូវ​ទេពកោសល្យ សម​ត្ថភាព ក៏ដូចជា​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស​ដែល​កីឡាករ -​កីឡាការិនី​ម្នាក់ៗ បាន​ហ្វឹកហាត់​កន្លងមក​។ លទ្ធផល​របស់​កីឡាករ​-​កីឡាការិនី​ទទួល​ជ័យលាភី​នាពេលនេះ ពិតជា​បាន​មក​ពី​ការខិតខំ​ហ្វឹកហាត់​ជាប្រចាំ មាន​ការតស៊ូ​ព្យាយាម​គោរព​វិន័យ​បានល្អ យកចិត្តទុកដាក់​និង​គោរព​បាន​តាម​បទបញ្ជា​ប​ច្ចេ ក​ទេស​នៃ​ការប្រកួត។

លោក​បាន​បន្ត​ថា កីឡាករ កីឡាការិនី បានដឹងហើយថា រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិ បណ្ឌិត​បាន​យល់ព្រម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ប្រកួត​កីឡា SEA Games ឆ្នាំ​២០២៣​ខាងមុខនេះ​៕

ដោយ ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម