ព័ត៌មានជាតិ
អុីស្រាអែលស្នើសុំនិស្សិតកម្ពុជា ២០០នាក់បន្ថែមទៀត ទៅហាត់ការលើវិស័យកសិកម្ម
ភ្នំពេញ៖ រដ្ឋាភិបាលអុីស្រាអែលបានស្នើសុំនិស្សិតកម្ពុជាចំនួន២០០នាក់បន្ថែមទៀត ឱ្យទៅបន្តការសិក្សានិងហាត់ការលើវិស័យកសិកម្ម។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា សម្រាប់ឆ្នាំសិក្សា ២០២២ខាងមុខនេះ អុីស្រាអែលបានស្នើសុំនិស្សិតកម្ពុជាចំនួន ២០០នាក់ បន្ថែមទៀត ពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឱ្យទៅបន្តការសិក្សា និងហាត់ការលើវិស័យកសិកម្ម ដោយសារនិស្សិតកម្ពុជាឧស្សាហ៍ព្យាយាមនិងមានអាកប្បកិរិយាល្អ។

កាលពីឆ្នាំ២០១៩ មជ្ឈមណ្ឌលហ្វឹកហ្វឺនកសិកម្ម Sedot Negev បានព្រមព្រៀងជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ទទួលយកនិស្សិត៥០នាក់ ដើម្បីចូលរួម កម្មវិធីរៀននិងរកសម្រាប់រយៈពេល១១ខែ នៅប្រទេសអុីស្រាអែល។ ក្នុងកម្មវិធីនេះ និស្សិតត្រូវរៀនជំនាញប្រមាណ៥០០ម៉ោង និងអនុវត្តជាក់ស្តែង នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីទទួលបានជំនាញតាមរយៈការហាត់ការ និងប្រាក់កម្រៃតាមការព្រមព្រៀង និងក្នុងក្របខណ្ឌច្បាប់របស់ប្រទេសអ៊ីស្រាអែល។
ក្រៅពីការសិក្សានិងហាត់ការជាក់ស្តែង កម្មវិធីនេះ ក៏បានរៀបចំឱ្យសម្រាប់និស្សិត ទៅកំសាន្តនិងសិក្សាស្វែងយល់អំពី តំបន់ផ្សេងៗរបស់ប្រទេសអ៊ីស្រាអែល។

លោករដ្ឋមន្ត្រីបានបន្ថែមថា និស្សិតទាំងអស់ បានទទួលធានារ៉ាប់រងសុខភាព ក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងប្រទេសអុីស្រាអែល។ ដោយឡែកនៅក្នុងបរិបទកូវីដ-១៩ មជ្ឈមណ្ឌល Sedot បានរៀបចំឱ្យមានការចាក់ថ្នាំបង្ការកូវីដ-១៩ សម្រាប់និស្សិតទាំងអស់ ពោលគឺនិស្សិតបានទទួលថ្នាំបង្ការកូវីដ-១៩ ដូចប្រជាជនអុីស្រាអែលដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយមើលឃើញពីការខិតខំសិក្សា និងអាកប្បកិរិយាល្អរបស់និស្សិតកន្លងមក មជ្ឈមណ្ឌលហ្វឹកហ្វឺនកសិកម្ម Sedot Negev បានស្នើបង្កើនចំនួននិស្សិតរហូតដល់២០០នាក់សម្រាប់ឆ្នាំ២០២២។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា តាមការគ្រោងទុក និស្សិត២០០នាក់នឹងចេញទៅប្រទេសអ៊ីស្រាអែលនៅចុងឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា ក្រោយពីការចុះកិច្ចព្រម ព្រៀងសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង ក្រុមហ៊ុន Agrostudies នៃប្រទេសអ៊ីស្រាអែល នាឆ្នាំ២០០៨ រួចមក សាកលវិទ្យាល័យភូមិន្ទកសិកម្មបានបញ្ជូននិស្សិតចូលរួមកម្មវិធីហាត់ការ (Internship)លើវិស័យកសិកម្ម នៅ ប្រទេសអ៊ីស្រាអែលបានចំនួន១៣ជំនាន់រួចមកហើយ ដែលមាននិស្សិតសរុបចំនួន ១ ២៧១នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?