ព័ត៌មានជាតិ
រណ្តៅដីយក្សមួយកន្លែង ត្រូវពលរដ្ឋរិះគន់ថារថយន្តដឹកដីបើកលឿនបង្កការព្រួយបារម្ភពីសុវត្ថិភាពក្មេងៗ
តាកែវ ៖ រណ្តៅដីយក្សមួយកន្លែងស្ថិតនៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ខណៈដែលរថយន្តដឹកដីចេញពីទីតាំងនេះបើកបរក្នុងភូមិមានល្បឿនលឿននិងមិនបានគ្របបិតបាំងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

រណ្តៅដី ដែលមានជម្រៅជ្រៅលើសពី៣ម៉ែត្រ និងទំហំធំជាងកន្លះហិចតា របស់លោកថៅកែម្នាក់ កំពុងជីកកាយយកអាចម៍ដី ដឹកលក់យ៉ាងកក្រើក ត្រូវបានពលរដ្ឋអ្នករស់នៅក្បែរទីតាំងនោះត្អូញត្អែររអ៊ូរទាំថា មួយថ្ងៃៗមានរថយន្តដឹកដីចេញពីរណ្តៅនេះរាប់រយជើង សម្លេងឡានឮសូរមិនឈប់ដីហុយទ្រលោម ពិសេសជាងនេះពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពក្មេងៗក្នុងភូមិនិងក្មេងៗដែលទៅសាលារៀន។

ជុំវិញរណ្តៅដីនេះ លោក ផេង វុធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈខ្សែទូរសព្ទយ៉ាងខ្លីថា គេមានច្បាប់ហើយ បើគ្មានច្បាប់គ្មាននរណាគេកាយទេ។

សូមបញ្ជាក់ថា តាមការអនុវត្តមុខងារដែលក្រសួងរ៉ែនិងថាមពលបានផ្ទេរឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់មន្ទីររ៉ែនិងថាមពលរាជធានី ខេត្ត ដែលក្នុងនោះ ការផ្តល់និងការចុះបញ្ជីអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែសម្រាប់សេវាកម្មជីកអាចម៍ដី រណ្តៅដីចល័តដែលមានផ្ទៃក្រឡាមិនលើសពីកន្លះហិចតា និងជម្រៅមិនលើសពី០៣ម៉ែត្រ ឬប្រតិបត្តិការបកយកអាចម៍ដីដែលមានផ្ទៃក្រឡាមិនលើសពីមួយហិចតា និងជម្រៅមិនលើសពី០១ម៉ែត្រ។
ក្នុងន័យខាងលើនេះ បើលោក ផេង វុធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវថា រណ្តៅដីថៅកែ ថូ មានច្បាប់ត្រឹមត្រូវនោះ តើលោកប្រធានមានដែលចុះទៅពិនិត្យមើលពីជម្រៅនិងទំហំដែរឬទេ? ឬមួយ លោកប្រធាន រ៉ែខេត្តនិងថៅកែ ថូ ស៊ីចង្វាក់គ្នាហើយ៕
ដោយ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៩ ម៉ោង agoអគ្គិភ័យកើតឡើងជាង៧០០លើក បង្កឱ្យមនុស្សស្លាប់របួសជាង៧០នាក់និងបំផ្លាញផ្ទះជាង៦៧០ខ្នង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក ត្រាំ ឲ្យ ថៃ យកពេលទៅដោះមីន ជាជាងចរចាពន្ធគយជាមួយ អាមេរិក


