រណ្តៅ​ដី​យក្ស​មួយ​កន្លែង ​ត្រូវពលរដ្ឋរិះគន់​ថា​រថយន្តដឹក​ដី​បើក​លឿន​បង្ក​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្មេងៗ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

រណ្តៅ​ដី​យក្ស​មួយ​កន្លែង ​ត្រូវពលរដ្ឋរិះគន់​ថា​រថយន្តដឹក​ដី​បើក​លឿន​បង្ក​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្មេងៗ​

Published

on

តាកែវ ៖ រណ្តៅ​ដី​យក្ស​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​សែន​បន ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ កំពុង​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ខណៈ​ដែល​រថយន្ត​ដឹក​ដី​ចេញពី​ទីតាំង​នេះ​បើកបរ​ក្នុងភូមិ​មាន​ល្បឿន​លឿន​និង​មិនបាន​គ្រប​បិត​បាំង​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។

រណ្តៅ​ដី ​ដែល​មាន​ជម្រៅ​ជ្រៅ​លើស​ពី​៣​ម៉ែត្រ និង​ទំហំ​ធំ​ជាង​កន្លះ​ហិច​តា របស់​លោក​ថៅកែ​ម្នាក់​ កំពុង​ជីក​កាយ​យក​អាចម៍ដី​ ដឹក​លក់​យ៉ាង​កក្រើក​ ត្រូវ​បាន​ពលរដ្ឋ​អ្នក​រស់នៅ​ក្បែរ​ទីតាំង​នោះ​ត្អូញត្អែរ​រអ៊ូរទាំ​ថា មួយថ្ងៃៗ​មាន​រថយន្ត​ដឹក​ដី​ចេញពី​រណ្តៅ​នេះ​រាប់​រយ​ជើង សម្លេង​ឡាន​ឮសូរ​មិន​ឈប់​ដី​​ហុយទ្រលោម ពិសេស​ជាង​នេះ​ពួកគាត់​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្មេងៗ​ក្នុងភូមិ​និង​ក្មេងៗ​ដែល​ទៅ​សាលារៀន​។

ជុំវិញ​រណ្តៅ​ដី​នេះ លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ តាមរយៈ​ខ្សែ​ទូរសព្ទ​យ៉ាង​ខ្លី​ថា គេ​មានច្បាប់​ហើយ បើ​គ្មាន​ច្បាប់​គ្មាន​នរណា​គេ​កាយ​ទេ​។

សូមបញ្ជាក់​ថា តាម​ការអនុវត្ត​មុខងារ​ដែល​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ផ្ទេរ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ សម្រាប់​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី ខេត្ត ដែល​ក្នុង​នោះ ការ​ផ្តល់​និង​ការចុះបញ្ជី​អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​សម្រាប់​សេវាកម្ម​ជីក​អាចម៍ដី រណ្តៅ​ដី​ចល័ត​ដែល​មាន​ផ្ទៃក្រឡា​មិន​លើស​ពី​កន្លះ​ហិច​តា និង​ជម្រៅ​មិន​លើសពី​០៣​ម៉ែត្រ ឬ​ប្រតិបត្តិការ​បក​យក​អាចម៍ដី​ដែលមាន​ផ្ទៃក្រឡា​មិន​លើស​ពីមួយ​ហិច​តា និង​ជម្រៅ​មិន​លើសពី​០១​ម៉ែត្រ​។

ក្នុង​ន័យ​ខាងលើ​នេះ បើ​លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តតាកែវ​ថា រណ្តៅ​ដី​ថៅកែ ថូ មានច្បាប់​ត្រឹមត្រូវ​នោះ តើ​លោក​ប្រធាន​មាន​ដែល​ចុះទៅ​ពិនិត្យមើល​ពី​ជម្រៅ​និង​ទំហំ​ដែរ​ឬ​ទេ​? ឬមួយ លោក​ប្រធាន រ៉ែ​ខេត្ត​និង​ថៅកែ ថូ ស៊ីចង្វាក់​គ្នា​ហើយ​៕
ដោយ ៖ វីរៈ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ4 mins ago

អ៊ីរ៉ង់ចំអកអាមេរិក ក្រោយមានភាពវឹកវរជាបន្តបន្ទាប់នៅមុនថ្ងៃឡើងកាន់តំណែងរបស់លោក Biden

ជីវិតកម្សាន្ដ4 mins ago

តារា​កូរ៉េ ​Seulong ​រងការ​ពិន័យ ​៧ ​លានវ៉ុន ​ករណីបង្ក​គ្រោះ​ថ្នាក់ចរា​ចរណ៍​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​

កីឡា12 mins ago

ក្លឹប​វាយ​សី​ ក្រសួងមហាផ្ទៃ បន្ត​រក្សា​តំណែង​ជើងឯក​ថ្នា​ក់ជាតិ​​

ព័ត៌មានជាតិ20 mins ago

ពលករ​ខ្មែរ​ជាង​៥​ពាន់​នាក់ ​ត្រូវ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ​ប​ញ្ជូន​ឲ្យ​វិលត្រឡប់​ទៅ​ស្រុក​កំណើត​វិញ

ព័ត៌មានជាតិ32 mins ago

គិត​ឲ្យ​ច្បាស់​ មុន​ដើរ​ទៅ​ខ្ចីលុយ​ធនាគារ ចរចាឲ្យអស់​រឿងថ្លៃ​សេវា​​រដ្ឋបាល ទាំង ០៥​ នេះ​សិន

ព័ត៌មានពេញនិយម