ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អំពាវ នាវឲ្យមានការ ប្ដេជ្ញាចិត្តផ្នែកនយោបាយ ចូលរួមអស់លទ្ធភាព ដើម្បីជំរុញកំណើនបៃតង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យពិភពលោក មានការប្ដេជ្ញាចិត្តផ្នែកនយោ បាយ ក្នុងការចូលរួម ឲ្យអស់លទ្ធភាពពីគ្រប់ប្រទេស ដើម្បីជំរុញកំណើនបៃតង។ ការអំពាវនាវដូចនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» តាមប្រព័ន្ធវីដេអូ ដែលនៅក្នុងកម្មវិធីនេះ គឺមានការអញ្ជើញចូលរួមពីលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសជាច្រើនទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការរៀបចំវេទិកាអភិវឌ្ឍន៍ ថាមពលកាប៉ូនីទាប ថៃយាន នាពេលនេះ ស្ថិតក្នុងបរិការណ៍ ដែលពិភពលោកទាំងមូល បាននឹងកំពុងប្រយុទ្ធ នឹងជំងឺកវីដ-១៩។ សម្តេចតេ ជោ បន្តថា ការរៀបចំវេទិកានេះ គឺជាការក្រើនរំលឹកកុំឲ្យយើងទាំងអស់គ្នា បំភ្លេចចោលនូវបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ដែលទាមទារឲ្យបន្តមាន ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ តាមរយៈការគិតគូរជាប់ជានិច្ច ក្នុងការស្វែងរកដំណោះស្រាយ សកលរួម។
ក្នុងបរិការណ៍ ដែលបណ្តាប្រទេសជាច្រើន បាននឹងកំពុងគិតគូរ រៀបចំផែនការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ការរៀបចំវទិកានេះ នឹងបង្កើតជាកាលានុវត្តភាពដ៏ល្អមួយ ក្នុងការជំរុញសន្ទុះ នៃការអភិវឌ្ឍថាមពលកាបូនទាប សំដៅដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន និងឈានទៅសំម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងគោលដៅនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ថ្វីត្បិតតែកម្ពុជាជាប្រទេស ដែលមានកម្រិតនៃការអភិវឌ្ឍទាប តែរាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ និងកំណត់យកបញ្ហាថាមពល, អាកាសធាត និងបរិស្ថាន ជារបៀបវារៈ គោលនយោបាយដ៏សំខាន់ នឹងសម្រាប់រយៈពេលវែង ក្រោមការទទួលខុសត្រូវ និងសមត្ថភាពរៀង់ៗខ្លួន។ សម្តេចតេជោបន្តថា ការដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន គឺជាកិច្ចការដ៏លំបាកមួយ ដែលទាមទារឲ្យមានការចូលរួម ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ក្នុងន័យនេះ សម្តេចតេជោ បានអំពាវនាវឲ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណង់បង្កើត ឲ្យបាននូវអនាគតបៃតងរួមគ្នាមួយ ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ និងបានអំពាវនាវផងដែរ ឲ្យមានការប្ដេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការចូលរួមឲ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់ នៅតាមដំណាក់កាល ការអភិវឌ្ឍប្រទេសនីមួយៗ ក្នុងការជំរុញកំណើនបៃតង, ការកាត់បន្ថយការបញ្ចេញកាបូន និងការធានាឲ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវថាមពល និរន្តរភាព ក្នុងតម្លៃសមរម្យ និងមានការបញ្ចេញកាបូនទាប។
ជាមួយគ្នានោះ សម្តេចតេជោ ក៏បានលើកទឹកចិត្តឲ្យមានការជួយគ្ន ទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេស តាមរយៈការផ្ទេរបច្ចេកវវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ទៅដល់ណ្តាប្រទេស ដែលមានធន ធានទាប៕ អត្ថបទ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់