ព័ត៌មានជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានកើនឡើងជិត១១លាននាក់នៅទូទាំងប្រទេស
រហូតមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ យុទ្ធនាការការពារជំងឺកូវីដ១៩ចាប់ពីអាយុ១២ឆ្នាំឡើងបានកើនឡើងជិត១១លាននាក់ហើយ នៅទូទាំងប្រទេស។
យោងតាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថាគិតត្រឹមថ្ងៃទី២ ខែកញ្ញានេះ មានប្រជាពលរដ្ឋប្រមាណជិត១១លាននាក់ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស្មើនឹង៦៨.៦១ភាគរយ ធៀបនឹងគោលដៅ១៦លាននាក់ ក្នុងនោះមានក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលបានចាក់នៅថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន៩,៣៧៧,២៥៨នាក់ ស្មើនឹង៩៣.៧៧ភាគរយ ធៀបនឹងគោលដៅ១០លាននាក់ និងក្រុម មនុស្សចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ ដែលបានចាក់នៅថ្ងៃទី១ ខែសីហាកន្លងទៅនេះ ចំនួន១,៦៨០,៧៩៨នាក់ស្មើនឹង៨១.៣៩ភាគរយ ធៀបនឹងគោលដៅជិត២លាននាក់។
របាយការណ៍បានបន្តទៀតថា ក្នុងនោះដែរក៏មានអ្នកចាក់វ៉ាក់សាំងដូសទី២បានចំនួន៨៦៦៦៣២១នាក់ និងអ្នកចាក់វ៉ាក់សាំងដូសទី៣បានចំនួន៦៣៣០៩៧នាក់។
តាមផែនការរាជរដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យរួចរាល់នៅចុងឆ្នាំ២០២១ខាងមុខនេះ ដើម្បីផ្តល់ភាពស៊ាំនៅក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ទ្រង់ទ្រាយធំនៅក្នុងសហគមន៍។
គួរបញ្ជាក់ថា ពលរដ្ឋកម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩មានចំនួន៤ប្រភេទរួមមានទី១ វ៉ាក់សាំងស៊ីណូវ៉ាក់ ទី២ វ៉ាក់សាំងស៊ីណូហ្វាម ទី៣វ៉ាក់សាំង អាស្ត្រាហ្សេនីកា និងទី៤វ៉ាក់វ៉ាក់សាំងចនសាន់ចនសាន់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤