ព័ត៌មានជាតិ
ខេត្តកំពង់ចាមសល់ប្រាសាទ ១៧ ទីតាំង ខ្លះសង់តាំងពីសម័យនគរភ្នំនិងចេនឡា
នៅទូទាំងខេត្តកំពង់ចាម មានសំណង់ប្រាសាទបុរាណចំនួន ១៧ ដែលនៅសេសសល់។ ប្រាសាទខ្លះមានសភាពចាស់ទ្រុឌទ្រោម ដោយសារអាយុកាលសំណង់រាប់ពាន់ឆ្នាំតាំងពីសម័យនគរភ្នំនិងចេនឡា។
បើតាមប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាមបានឲ្យដឹងថា ប្រាសាទសេសសល់ទាំង ១៧ នៅខេត្តកំពង់ចាមមានឈ្មោះដូចជា៖
ស្រុកព្រៃឈរ

-ប្រាសាទព្រះធាតុទឹកឆា (ប្រាសាទស្រី ប្រាសាទប្រុស ប្រាសាទស្រីគ្រប់លក្ខណ៍) កសាងក្នុងសតវត្សន៍ទី ១១ ពីថ្មភក់និងថ្មបាយក្រៀម មានសភាពទ្រុឌទ្រោម។
-ប្រាសាទគុកយាយហម កសាងក្នុងសតវត្សន៍ទី ១២ ពីថ្មភក់និងថ្មបាយក្រៀម នៅសល់រូបរាង ៥០ភាគរយ។
-ប្រាសាទគុកតាព្រហ្ម កសាងក្នុងសតវត្សន៍ទី ១២ និង ១៣ ពីថ្មបាយក្រៀម នៅសល់តែខឿន។
ស្រុកបាធាយ

-ប្រាសាទភ្នំត្រប់ ឬភ្នំទ្រព្យ កសាងក្នុងសតវត្សន៍ទី ១០ ពីឥដ្ឋ នៅសល់រូបរាង ៧៥ភាគរយ។
-ប្រាសាទគោកខ្វិត កសាងក្នុងសតវត្សន៍ទី ១១ ពីថ្មបាយក្រៀម នៅសល់រូបរាង ៥០ភាគរយ។
ស្រុកស្រីសន្ធរ
-ប្រាសាទព្រះធាតុបារាយណ៍ កសាងក្នុងសតវត្សន៍ទី ១១ ពីថ្មបាយក្រៀម នៅសល់រូបរាង ៥០ភាគរយ
ស្រុកជើងព្រៃ
-ប្រាសាទភ្នំធំ កសាងក្នុងសតវត្សន៍ទី ១១ ដោយព្រះបាទសូរ្យវរ្ម័នទី ១
-ប្រាសាទគុកអំពិលទ្វារ កសាងក្នុងសតវត្សន៍ទី ១០
-ប្រាសាទគុកព្រីងជ្រុំ កសាងក្នុងសតវត្សន៍ទី ១១
ស្រុកកំពង់សៀម

-ប្រាសាទនគរបាយជ័យ កសាងក្នុងសតវត្សន៍នៅចុងសតវត្សន៍ទី ១២ និងដើមសតវត្សន៍ទី ១៣ រជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ពីថ្មភក់និងថ្មបាយក្រៀម នៅសល់រូបរាង ៥០ភាគរយ។
-ប្រាសាទភ្នំហាន់ជ័យ (ក្រុមប្រាសាទហាន់ជ័យ) កសាងក្នុងសតវត្សន៍ទី ៧ ពីឥដ្ឋដុត និងថ្មភក់ មានសភាពទ្រុឌទ្រោម។
-ប្រាសាទគុកព្រះធាតុ (ក្រុមប្រាសាទហាន់ជ័យ) កសាងក្នុងសម័យអន្តរកាលរវាងនគរភ្នំនិងចេនឡាពោលគឺសតវត្សន៍ទី ៦ ពីថ្មបាសាល់ (ថ្មពពុះពណ៌ប្រផេះ) បច្ចុប្បន្នមានសភាពទ្រុធទ្រោម។
-ប្រាសាទគុកខាងត្បូង (ក្រុមប្រាសាទហាន់ជ័យ) កសាងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី ១ នៅចុងសតវត្សន៍ទី ៦ និងដើមសតវត្សន៍ទី ៧ ពីឥដ្ឋតាន់និងថ្មភក់ បច្ចុប្បន្នមានសភាពទ្រុឌទ្រោម។
-ប្រាសាទគុកល្វាទេ កសាងឡើងនៅក្នុងសតវត្សន៍ទី ៦ អំពីថ្មថ្លើមអណ្តើក និងថ្មបាយក្រៀម មានសភាពទ្រុឌទ្រោម។
-ប្រាសាទគុកឥសាន (ក្រុមប្រាសាទហាន់ជ័យ) កសាងក្នុងសម័យអន្តរកាលរវាងនគរភ្នំនិងចេនឡាពោលគឺសតវត្សន៍ទី ៦ ពីថ្មបាសាល់ បច្ចុប្បន្នសល់តែខឿន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក