ព័ត៌មានជាតិ
ការអភិវឌ្ឍន៍សហគ្រាសធុនតូច ឬមធ្យមគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំង សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ
ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងថា ការអភិវឌ្ឍន៍សហគ្រាសធន់តូច ឬមធ្យមគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំង សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិមិនអាចខ្វះបាន។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងបែបនេះខណៈបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍ សួនបណ្តុំសហគ្រាសធនតូចនិងមធ្យមវើលដ៏ប្រីជi ៤.០ នាថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២០នេះនៅភូមិ កោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនWorld bride Industrial Development Co,Ltd បទអន្តរាគមន៍របស់លោកប្រធានតំណាងអង្គការUNDP ប្រចាំកម្ពុជា និងការចូលរួមមតិរបស់លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជារួចមក លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងថា ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញបានជំរុញឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្រោយបញ្ចប់សង្គ្រាមរាំរ៉ៃរបស់បនប្រល័យពូជសាសន៍ប៉ុលពតទាំងស្រុង។

លោកទេសរដ្ឋមន្ត្រីបានបន្តថា សម្តេចតេជោហ៊ុនសែន តែងតែគិតគូរនិងលើកទឹកចិត្តចំពោះអ្នកវិនិយោគទុនដែលបានមកវិនិយោគនៅកម្ពុជាទាំងសុខសុវត្ថិភាពនិងប្រព័ន្ធច្បាប់។ លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍សហគ្រាសធន់តូច ឬមធ្យមគឺជាមូលដ្ឋានគ្រឹះដ៍រឹងមាំង សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិមិនអាចខ្វះបានឡើយ៕
ដោយ ៖ វិមាន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ