Connect with us

ព័ត៌មានជាតិ

ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច ឬ​មធ្យម​គឺជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ង សម្រាប់​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ

បានផុស

នៅ

ភ្នំពេញ ៖ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ថ្លែងថា ការអភិវឌ្ឍន៍​សហគ្រាស​ធន់​តូច ឬ​មធ្យម​គឺជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ង សម្រាប់​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​មិនអាច​ខ្វះ​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ថ្លែង​បែបនេះ​ខណៈ​បាន​អ​ញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សីលា​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នូវ​គម្រោង​អភិវឌ្ឍន៍ សួន​បណ្តុំ​សហគ្រាស​ធន​តូច​និង​មធ្យម​វើល​ដ៏​ប្រី​ជ​i ៤.០ នា​ថ្ងៃទី​២៧ វិ​ច្ឆិ​កា ឆ្នាំ​២០២០​នេះ​នៅ​ភូមិ កោះគ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

បន្ទាប់ពី​របាយ​ការ​ណ៍​ស្វាគមន៍​របស់លោក សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន​World bride Industrial Development Co,Ltd បទ​អន្តរាគមន៍​របស់លោក​ប្រធាន​តំណាង​អង្គការ​UNDP ប្រចាំ​កម្ពុជា និង​ការចូលរួម​មតិ​របស់​លោក តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគមន៍​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​រួចមក លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែង​ថា ដោយសារតែ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ​បាន​ជំរុញ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ក្រោយ​បញ្ចប់សង្គ្រាម​រាំ​រ៉ៃ​របស់​បន​ប្រល័យពូជសាសន៍​ប៉ុលពត​ទាំងស្រុង​។

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ត​ថា សម្តេច​តេ​ជោ​ហ៊ុនសែន តែងតែ​គិតគូរ​និង​លើកទឹកចិត្ត​ចំពោះ​អ្នកវិនិយោគទុន​ដែល​បានមក​វិនិយោគ​នៅ​កម្ពុជា​ទាំង​សុខ​សុវត្ថិភាព​និង​ប្រព័ន្ធ​ច្បាប់​។ លោក​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍​សហគ្រាស​ធន់​តូច ឬ​មធ្យម​គឺជា​មូលដ្ឋានគ្រឹះ​ដ៍​រឹងមាំ​ង សម្រាប់​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​មិនអាច​ខ្វះ​បានឡើយ​៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤០ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម