Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ដោះស្រាយដូចម្ដេចចំពោះគ្រូបង្រៀនដែលមិនចេះប្រើបច្ចេកវិទ្យា?

បានផុស

នៅ

បន្ទាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍លើកទី៣ ក្នុង ព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ២០២១នេះ រាជធានី ខេត្តមួយចំនួនបានបិទខ្ទប់ ក្នុងនោះគ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជនត្រូវបានផ្អាកដំណើរការបង្រៀន និងរៀនផ្ទាល់ ដោយប្ដូរមកធ្វើសកម្មភាពបង្រៀន និងរៀនពីចម្ងាយតាមប្រព័ន្ធបច្ចេកវិទ្យាថ្មីដូចជា Zoom Telegram និង Google​ Classroom ជាដើម។ នេះជារបត់ថ្មីសម្រាប់គ្រូបង្រៀន ពិសេសគ្រូវ័យចំណាស់ដែលមិនសូវចេះប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ទាក់ទងទៅនឹងបញ្ហាប្រឈមខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបើកវគ្គបណ្ដុះបណ្ដាលការប្រើបច្ចេកវិទ្យា និងការបង្រៀនពីចម្ងាយដល់គ្រូបង្រៀនតាមរាជធានី ខេត្តជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា ជាទូទៅ ក្រសួងអប់រំ យុវជន និងកីឡា សង្កេតឃើញថា គ្រូបង្រៀនភាគច្រើនអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បង្រៀនតាមអនឡាញមុន និងក្នុងបរិការណ៍កូវីដ-១៩។ ចំពោះគ្រូបង្រៀនដែលត្រូវការការបណ្តុះបណ្តាលបន្ថែមដើម្បីអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បង្រៀនតាមអនឡាញ ក្រសួងបានបន្តផ្តល់ឱកាសពង្រឹងសម្ថតភាពតាមគ្រប់រូបភាព។

លោក រស់ សុវាចា មានប្រសាសន៍បន្តថា៖ “ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បង្វែរបញ្ហាប្រឈមឱ្យទៅជាឱកាសពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនស្របតាមផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩-២០២៣ ក្នុងគោលបំណងអភិវឌ្ឍន៍មូលធនមនុស្សសម្រាប់ចូលរួមប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០”។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡារូបនេះ បន្ថែមថា កាលមុន និងក្នុងបរិការណ៍កូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡាបន្តលើកកម្ពស់ការបណ្តុះបណ្តាលគ្រូបង្រៀនតាមរយៈ ការបន្តអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន។

លោក រស់ សុវាចា មានប្រសាសន៍បញ្ជាក់ថា៖ “ដោយ បន្តអនុវត្ត ផែនការសកម្មភាពកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, ជំរុញគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូឱ្យបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលឱ្យបានពេញលេញ និងច្បាស់លាស់ ដោយបែងចែកឱ្យមានការសិក្សាក្នុងថ្នាក់រៀន ស្វ័យសិក្សា និងការប្រើប្រាស់បច្ចេកវិទ្យា, កំណត់អ្នកទទួលខុសត្រូវកម្រិតបច្ចេកទេស ដើម្បីឱ្យមានការទទួលខុសត្រូវរឹតតែច្បាស់លាស់។

លោក មានប្រសាសន៍បន្ថែមថា ក្រសួងបន្តផ្តល់ការបណ្តុះបណ្តាល ដោយប្រើវិធីសាស្រ្តបង្រៀនថ្មីៗ និងការប្រើបច្ចេកវិទ្យាព័ត៌មានក្នុងដំណើរការបង្រៀន និងរៀន។ គ្រូបង្រៀនទទួលបានវិធីសាស្រ្តបង្រៀនថ្មីៗរួមមាន ការរៀនសូត្រសកម្ម ការរៀនបែបស្ថាបនា ការរៀនតាមបែបដោះស្រាយបញ្ហា ការរៀនតាមបែបស្រាវជ្រាវ និងការរៀនតាមបែបរិះរក រួមទាំងបច្ចេកទេសគ្រប់គ្រងថ្នាក់រៀនផ្ទាល់ និងតាមអនឡាញ។

គួរបញ្ជាក់ថា បន្ទាប់ពីអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​ណែនាំ​ដល់ក្រសួង​អប់រំ​យុវជន និង​កីឡាឱ្យសហការ​ជាមួយ​បណ្តាខេត្ត​នានា ដើ​ម្បីពិនិត្យមើល​លើ​ការបើក​សាលារៀន​ឡើងវិញ​នៅតាម​ភូមិឃុំ​ដែល​មិនមាន​ការឆ្លង​ជំងឺ​កូវីដ-​១៩ និង​កន្លែង​ដែល​ឆ្លង​តិច ក្រសួងបានបើកកិច្ចប្រជុំដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពជំនាញ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡា។

តាមលទ្ធផលនៃកិច្ចប្រជុំ នឹងត្រៀមការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិតនៅតាមក្រុង ស្រុក ខណ្ឌដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានី ខេត្ត ត្រូវវាយតម្លៃស្ថានភាពជាក់ស្តែង និងការអនុវត្តវិធានការសុខាភិបាល។ ចំណែកភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ត្រូវបន្តការបង្រៀន និងរៀនពីចម្ងាយតាមអនឡាញដដែល ក្នុងនោះក៏មានគ្រូបង្រៀនដែលមានអាយុលើសពី៥០ឆ្នាំក៏ត្រូវបានលើកទឹកចិត្តឱ្យបន្តប្រើវិធីសាស្ត្របង្រៀនពីចម្ងាយនេះដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម