ព័ត៌មានជាតិ
ក្រសួងរ៉ែ៖ នាវា MT Strovolos បានចាកចេញ ពីដែនទឹកកម្ពុជា ដោយខុសច្បាប់ និងដោយសម្ងាត់
ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងនាវាដឹកប្រេង MT Strovolos និងប្រេងឆៅ របស់ព្រះរាជាណាចក្រកម្ពុជា ប្រហែល៣០ម៉ឺនប៉ារ៉ែល។ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គោលបំណង នៃការចេញសេចក្ដីប្រកាសព័ត៌មាននេះ គឺដើម្បីបញ្ជាក់នូវចំណុចមួយចំនួន ដូចជា៖
-ទំនិញជាប្រេងឆៅ នៅលើនាវា MT Strovolos គឺជាប្រេងឆៅ របស់ព្រះរាជាណាចក្រកម្ពុជា។
-វិវាទពាក់ព័ន្ធ នឹងថ្លៃឈ្នួលនាវា គឺជាវិវាទរវាងម្ចាស់ ឬអ្នកគ្រប់គ្រងនាវា និងអ្នកជួលនាវា ហើយវិវាទនេះ មិនពាក់ព័ន្ធ នឹងព្រះរាជាណាចក្រកម្ពុជា ឡើយ។
-នាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជា ដោយខុសច្បាប់ និងដោយសម្ងាត់ ហើយនាវានេះ បានបន្តធ្វើដំណើររហូតដល់ ដែនទឹកនៃប្រទេសឥណ្ឌូនេស៊ី ដែលជាកន្លែងនាវានោះ ត្រូវបានឃាត់ទុក។
-សកម្មភាពទាំងឡាយ របស់នាវា MT Strovolos បានរំលោភច្បាប់ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ហើយបច្ចុប្បន្ន អ្នកពាក់ព័ន្ធកំពុងតែ ត្រូវបានស៊ើបអង្កេត ដោយតុលាការមានសមត្ថកិច្ច៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី