Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនអតីតអ្នកគ្រប់គ្រងហាង ភីហ្សា PAPA john’s​រឿងលួចទ្រព្យ

បានផុស

នៅ

នគរបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី ០៣កញ្ញា ឆ្នាំ២០២១នេះ បានចាប់ខ្លួនអតីតអ្នកគ្រប់គ្រងហាង​នំភីហ្សា ប៉ាប៉ាចន បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធ និងបទល្មើសលួចយកប្រាក់និងទូរស័ព្ទសេរីទំនើបៗចំនួន៨គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនត្រូវចោទ ឈ្មោះ មៀត តារវិតធីយ៉ា អាយុ ៣៣ ឆ្នាំ ជាអតីតអ្នកគ្រប់គ្រងហាងនំភីហ្សា PAPA john’s មានទីតាំងស្ថិតនៅអាគារលេខ ១០ ផ្លូវលេខ ៣៥២ កែងផ្លូវលេខ៥១ ភូមិ៨ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង។នគរបាលបានអោយដឹងថា ឈ្មោះ មៀត តារ៉ាវិតធីយ៉ា បានចូលមកបំតើការងារនៅហាងនំភីហ្សា ខាងលើអស់រយៈពេល៥ខែកន្លងទៅដោយមានតួនាទីជាប្រធានគ្រប់គ្រងហាងភីហ្សា PAPA john’s បឹងកេងកងតែម្ដង ដោយបានទទួលប្រាក់បៀវត្សចំនួន៥២៥ដុល្លារក្នុងមួយខែ។

ប៉ុន្តែដោយសារមួយរយៈពេលចុងក្រោយ បុគ្គលនេះមានអត្តចរិតខុសប្រក្រតី ចេះគៃបន្លំទើបម្ចាស់ក្រុមហ៊ុនបានបញ្ឈប់ការងារនៅថ្ងៃទី ០១ឧសភា ឆ្នាំ២០២១។

លុះដល់ថ្ងៃទី ១៧សីហា ឆ្នាំ២០២១ ឈ្មោះ មៀត តារ៉ាវិតធីយ៉ា នៅវេលាម៉ោង៦ព្រឹក បានមកចាក់សោរទ្វារ​ហាងភីហ្សា រើកកាយយកប្រាក់សុទ្ធអស់ចំនួន៨០៣ដុល្លារ និងទូរស័ព្ទសេរីទំនើបវៃឆ្លាតចំនួន៨គ្រឿង រួចរត់គេចខ្លួនបាត់ រហូតដល់ថ្ងៃទី ០៣កញ្ញា ឆ្នាំ២០២១នេះ ទើបសមត្ថកិច្ចចាប់ខ្លួនបានបញ្ជូនមកតុលាការតែម្ដង ៕

អត្ថបទៈ​ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម