Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំចាប់ផ្តើមបើកដំណើរការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡាបានចាប់ផ្តើមបើកដំណើរការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជន និងធានានិរន្តរភាពលើការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ពិសេសស្ថិតក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលទើបទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា កន្លងមកក្រសួងអប់រំបានបើកដំណើរការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយក្នុងក្របខណ្ឌនៃការចេញអាជ្ញាបណ្ណ ឬ លិខិតអនុញ្ញាតចាប់ពីឆ្នាំ២០១២មក។ ប៉ុន្តែ បច្ចុប្បន្ននេះ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលក្នុងសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្ដល់សេវាសាធារណៈ និងតម្រូវការរបស់អតិថិជន។

ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជន និងធានានិរន្តរភាពលើ ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំ បានណែនាំដល់អតិថិនដែលមានបំណងមកទទួលយកសេវាអាចទាញ យកពាក្យស្នើសុំនៅលើគេហទំព័ររបស់ក្រសួងតាមតំណភ្ជាប់៖ www.moeys.gov.kh/index.php/legislation ។

ជាមួយគ្នានេះដែរក្នុងការស្នើសុំសេវា អតិថិជនត្រូវរៀបចំឯកសារតាមលក្ខខណ្ឌតម្រូវនានាមួយចំនួនដូចជាពាក្យស្នើសុំទទួលស្គាល់គ្រឹះស្ថានសិក្សាឯកជន  រូបថតម្ចាស់កម្មសិទ្ធិ លិខិតបញ្ជាក់ទីតាំងប្លង់បំព្រួញទីតាំង និងចំណតដែលមាននីត្យានុកូលភាពពី ឃុំ សង្កាត់ កិច្ចសន្យាអតិថិជនជាមួយក្រសួងអប់រំ បញ្ជីរាយនាម ចលនវត្ថុ និងអចលនវត្ថុ រូបថតទីតាំងថតចំពីមុខ បញ្ជីរាយនាមក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង នាយក នាយិកា នាយករង នាយិការង បុគ្គលិកគ្រូបង្រៀន (សម្រាប់មធ្យមសិក្សាត្រូវមានគ្រូបង្រៀនគ្រប់កម្រិត) រចនាសម្ព័ន្ធគ្រប់គ្រងគ្រឹះស្ថានសិក្សា (អង្គការលេខ និងរចនាសម្ព័ន្ធគ្រប់គ្រងគ្រឹះស្ថានសិក្សា)  ប្រវត្តិរូបសង្ខេបរបស់គណៈគ្រប់គ្រង នាយក នាយិកា នាយករង នាយិការង បុគ្គលិក គ្រូបង្រៀន (បិទរូបថត និងសញ្ញាបត្រផ្សេងៗដោយមាននីត្យានុកូលភាព) បទបញ្ជាផ្ទៃក្នុងរបស់សិស្សានុសិស្ស (កម្រិតទាបបំផុតឱ្យស្របទៅនឹងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា) បទបញ្ជាផ្ទៃក្នុងរបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក។

ចក្ខុវិស័យ បេសកកម្ម ផែនការយុទ្ធសាស្ត្ររយៈពេលខ្លី មធ្យម និងវែង និងផែនការសកម្មភាពប្រចាំឆ្នាំ (ទទួលស្គាល់ដោយក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា) បញ្ជីសារពើភណ្ឌ (សម្ភារៈបង្រៀន និងរៀន) មានការទទួលស្គាល់ដោយក្រុមប្រឹក្សា ឬ គណៈគ្រប់គ្រងសាលារៀន។ កាលវិភាគសិក្សាតាមកម្រិតថ្នាក់ កម្មវិធីសិក្សាលម្អិត (កម្មវិធីជាតិ/អន្តរជាតិ) ទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធ។

ក្រសួងបានបន្តថា រាល់ឯកសារតម្រូវទាំងអស់ ត្រូវស្គីន (Scan) ជាពីរផ្នែក។ ក្រោយពីអតិថិជនបានបំពេញ ឯកសារជាលក្ខខណ្ឌតម្រូវរួចរាល់ អតិថិជនអាចបញ្ជូនឯកសារទាំងពីរផ្នែកនេះមកផ្នែកជួរមុខនៃច្រកចេញចូល តែមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា (ដូចមានក្នុងសេចក្តីជូនដំណឹង)។

អតិថិជនត្រូវបង់ថ្លៃសេវាផ្ទាល់ទៅបេឡាច្រកចេញចូលតែមួយ (នាយកដ្ឋានហិរញ្ញវត្ថុ)។ ក្រោយពីបង់ថ្លៃសេវារួចអតិថិជនត្រូវភ្ជាប់វិក្កយបត្រជាមួយសំណុំឯកសារពាក្យស្នើសុំ។

ចំពោះនីតិវិធី នៃការវាយតម្លៃទទួលស្គាល់គ្រឹះស្ថានសិក្សាឯកជន ផ្នែកជួរមុខត្រូវជូនដំណឹងទៅអតិថិជនដើម្បីរៀបចំ និងចូលរួមធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញ អតិថិជនត្រូវបំពេញកិច្ចសន្យាធានាអះអាង (មានទម្រង់ជូនភ្ជាប់) អតិថិជនត្រូវរៀបចំបទបង្ហាញ ស្របទៅតាមលក្ខខណ្ឌតម្រូវ នៃប្រភេទសេវា ដែលបានស្នើសុំ និងធ្វើបទបង្ហាញក្នុងកិច្ចប្រជុំវាយតម្លៃតាមអនឡាញ ជាមួយមន្ត្រីបច្ចេកទេសច្រកចេញចូលតែមួយតាមកម្មវិធី និងកាលបរិច្ឆេទដែលបានកំណត់។

 ក្រុមការងារច្រកចេញចូលតែមួយត្រូវប្រជុំវាយតម្លៃ និងរៀបចំឯកសារតាមនីតិវិធី និងគោល ការណ៍នៃយន្តការច្រកចេញចូលតែមួយរបស់ក្រសួងអប់រំ យុវជន និងកីឡារហូតបានសម្រេច ជាអាជ្ញាបណ្ណ។

ក្នុងករណីដែលអតិថិជនមិនអាចបំពេញលក្ខខណ្ឌគ្រប់គ្រាន់ អតិថិជនអាចស្នើសុំក្រុមការងារបច្ចេកទេស ច្រកចេញចូលតែមួយធ្វើការវាយតម្លៃម្តងទៀត។

ដើម្បីផ្តល់ព័ត៌មានជូនអតិថិជនក្នុងការទទួលយកអាជ្ញាបណ្ណ និងឯកសារពាក់ព័ន្ធ ក្រុមការងារច្រក ចេញចូលតែមួយ(ជួរមុខ) ត្រូវទាក់ទងផ្ទាល់ទៅសាមីសាលា ដើម្បីអញ្ជើញតំណាងសាលាមកទទួលយក អាជ្ញាបណ្ណ ក្រោយពីទទួលបានការឯកភាពពីថ្នាក់ដឹកនាំក្រសួង៕

អត្ថបទ​​៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម