ព័ត៌មានជាតិ
ក្រោយជំនន់ទឹកភ្លៀង អាជ្ញាធរស្រុកសេសាន សង់ស្ពានឈើសម្រួលចរាចរណ៍ពលរដ្ឋជនជាតិព្រៅ
អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែងបានសាងសង់ស្ពានឈើជំនួស ក្រោយពីមានជំនន់ទឹកភ្លៀងហូរកាត់ដាច់ប្រព័ន្ធលូ ដើម្បីសម្រួលចរាចរណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវគ្រួសក្រហមមួយខ្សែក្នុងភូមិកាតូត ឃុំកំភុន ជាបងប្អូនជនជាតិដើមភាគតិច ព្រៅ។
ក្នុងការអញ្ជើញចុះពិនិត្យការសាងសង់ស្ពាន លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា នៅចំណុចទីតាំងនេះ ពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗបានបង្កជាទឹកជំនន់ ហើយហូរកាត់ផ្ដាច់លូជាកង់ៗបណ្ដាលឱ្យខូចផ្លូវ ប្រជាពលរដ្ឋពិបាកក្នុងការធ្វើចរាចរណ៍ទៅមក។
លោកបន្តថា៖ “ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ អាជ្ញាធរស្រុកបានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រៀបចំសាងសង់ស្ពានឈើនេះឡើង ដែលមានទទឹង ៣ម៉ែត្រ និងបណ្ដោយ ១៥ម៉ែត្រ ជំនួសវិញ ងាយស្រួលក្នុងការរំដោះទឹកឱ្យហូរបានលឿន កុំឱ្យបាក់ដាច់ផ្លូវទៀត ហើយប្រជាពលរដ្ឋក៏ងាយស្រួល ធ្វើចរាចរណ៍ឆ្លងកាត់ មានសុវត្ថិភាពផងដែរ”។
ប្រជាពលរដ្ឋរស់នៅភូមិកាតូត ឃុំកំភុនបានលើកឡើងថា តំបន់នេះ ពេលដែលមានភ្លៀងខ្លាំងទឹកបានហូរធ្លាក់ពីលើ (ភ្នំនាងតែង និងភ្នំកាតូត) ទឹកពិតជាមានកម្លាំងខ្លាំង បានហូរមកបុកចំចំណុចប្រសព្វគ្នា បង្កជាទឹកជំនន់ខ្លាំងហូរបុកកាក់ផ្តាច់លូខ្ទិចខ្ទីគ្មានសល់។
លោក ខាវ វិន មេភូមិការតូត បានបញ្ចាក់ថា បញ្ហានេះ អាជ្ញាធរបានផ្លាស់ប្តូរយុទ្ធសាស្ត្រពីការដាក់លូ មកធ្វើស្ពានជំនួសវិញ ដើម្បីធានាដល់ការប្រើប្រាស់ ព្រោះពេលភ្លៀងខ្លាំងរំដោះទឹកបានលឿនមិនដាច់ផ្លូវដូចមុន។
លោកបន្តថា៖ “ផ្លូវនេះជាបណ្តាញតជាប់គ្នាមិនអាចខ្វះបាន ព្រោះប្រជាពលរដ្ឋចេញចូលប្រចាំថ្ងៃតាមផ្លូវនេះទៅទទួលសេវាសាធារណៈគ្រប់បែបយ៉ាង រាប់ទាំងពីសេវាសុខាភិបាលផងដែរ”។
សូមបញ្ចាក់ថា ផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ០៧៨ ទៅផ្លូវកៅស៊ូតាមជួរដងទន្លេសេសាន ដែលបងប្អូនប្រជាពលរដ្ឋប្រមាណជាង៥០០គ្រួសារ ធ្វើដំណើរចេញចូល ទំនាក់ទំនងគ្នា ពិសេសបងប្អូនជនជាតិព្រៅនៅភូមិកាតូត បានដឹកកសិផលទៅកាន់ទីផ្សារ៕
អត្ថបទ៖ ងិន លីម
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច