ព័ត៌មានជាតិ
ក្មេងប្រុសបងប្អូនបង្កើតពីរនាក់ស្លាប់ក្នុងថ្ងៃតែមួយ ដោយសារឪពុកម្តាយធ្វេសប្រហែស
ខេត្តបាត់ដំបង÷ គ្រួសារ១មានកូនប្រុសពីរនាក់ ម្នាក់ទើបតែមានអាយុ៧ឆ្នាំ និងម្នាក់ទៀតអាយុ៥ឆ្នាំបានស្លាប់ ខណះអ្នកជិតខាងដាក់សម្ពាធដល់ឪពុកម្តាយក្មេងរងគ្រោះទាំង២នាក់មកពីការធ្វេសប្រហែស។
ហេតុការណ៍កើតឡើងនៅថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២១នៅវេលាម៉ោង៣:៣០នាទីរសៀល ស្ថិតនៅចំណុចក្រុមទី១០ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបង។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/IMG-20210903-WA0001-1024x480.jpg)
ក្មេងរងគ្រោះទាំង២នាក់មានឈ្មោះបូ ប៊ុនភេទប្រុសអាយុ០៧ឆ្នាំ និងម្នាក់ទៀតឈ្មោះបូ បិណ ភេទប្រុសអាយុ០៥ឆ្នាំ មានទីលំនៅត្រង់កន្លែងកើតហេតុខាងលើដែលត្រូវជាបងប្អូនបង្កើតជាមួយគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/2021-09-03_151812-1024x477.png)
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងដោយសារឪពុកម្តាយមានការធ្វេសប្រហែសបណ្តែតបណ្តោយ ខណះដែលកូនទាំងពីរលង់ទឹកប្រឡាយក្បែរផ្ទះ ស្របពេលដែលមានភ្លៀងធ្លាក់១មេធំក៏បានរអិលចូលកន្លែងជ្រៅ ទើបបណ្តាលឲ្យក្មេងប្រុសទាំងពីរស្លាប់។
សមត្ថកិច្ចចុះពិនិត្យ ក៏បានប្រគល់សពក្មេងទាំង២នាក់ឱ្យក្រុមគ្រួសារធ្វើបុណ្យបញ្ជូនកុសលឱ្យពួកគេតាមប្រពៃណី៕
អត្ថបទ៖ សៅ សារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត