ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យត្រៀមទីតាំងមណ្ឌលចត្តាឡីស័កថ្មីបន្ថែម នៅសណ្ឋាគារសុវណ្ណភូមិ
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំទីតាំងមណ្ឌលចត្តាឡីស័កថ្មីបន្ថែម នៅសណ្ឋាគារសុវណ្ណភូមិ មាន៥២បន្ទប់ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខណៈទីតាំងចត្តាឡីស័កនៅតាមសាលារៀន នឹងត្រូវប្តូរទីតាំងដើម្បីត្រៀមបើកដំណើរការការសិក្សាសម្រាប់សិស្សានុសិស្សឡើងវិញនាពេលខាងមុខនេះ។

នាឱកាសនោះឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា នៅតាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេសផងដែរ។

នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់សណ្ឋាគារសុវណ្ណភូមិ លោកឧកញ៉ា អាន ម៉ាឌី និងលោក អាន វេងស្រ៊ុន ដែលបានផ្ដល់ទីតាំងយ៉ាងល្អប្រណិត សម្រាប់ធ្វើជាទីតាំងមណ្ឌលចត្តាឡីស័ក ពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្ត និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់ការីករាលដាល នៃជំងឺកូវីដ១៩ ពិសេសក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម បានបន្តជំរុញលើកទឹកចិត្តដល់កងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ មន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ តាមមណ្ឌលសម្រាកព្យាបាលនិងមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ ៣ការពារ។

សូមជម្រាបថា៖ ខេត្តត្បូងឃ្មុំ មានមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ ១៩ ចំនួន៤កន្លែង រួមមានមន្ទីរពេទ្យបង្អែកមេមត់ មន្ទីរពេទ្យបង្អែកពញាក្រែក មន្ទីរពេទ្យបង្អែកព្រះនរោត្តសីហនុត្បូងឃ្មុំ និងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ត្បូងឃ្មុំ ក្នុងនោះមណ្ឌលចត្តាឡីស័កQC2 មានចំនួន៤កន្លែង មានអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ មានចំនួន៨៦៩នាក់ និង អ្នកចត្តាឡីស័កចំនួន ៣.៩៦២នាក់៕
អត្ថបទ ៈហុង ម៉េងហៀ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី