Connect with us

ព័ត៌មានជាតិ

សង្កាត់ចាក់អង្រែរងការលិច​លង់​ពេលភ្លៀងធ្លាក់ខ្លាំង

បានផុស

នៅ

ចៅសង្កាត់ចាក់អង្រែក្រោមលោក ជា សុខៃ ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ៣ ខែកញ្ញានេះថា ក្នុងសប្តាហ៍នេះភូមិចំនួន២ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរងការលិចលង់ដោយជំនន់ទឹកភ្លៀងនៅពេលដែលភ្លៀងធ្លាក់ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុដែលរងការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋក្នុងភូមិព្រែកតាឡុង ព្រែកតាឡុង១ដោយសារតែស្ទះទឹកចេញពីលូដែលកន្លងមកមុខលូហូចុះទៅបឹង។ប៉ុន្តែដោយសារម្ចាស់ដីគេលុបបឹងទៅទើបធ្វើឲ្យទឹកស្ទះហូរចូលទៅប្រឡាយធំមិនទាន់។

លោក ជា សុខៃ បានបញ្ជាក់ថា ពេលនេះអាជ្ញាធរបានដាក់គ្រឿងចក្រចុះកាយមុខទឹកដើម្បីឲ្យហូចុះទៅស្ទឹងជ្រៅហើយអាចទប់ស្កាត់មិនឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋទៀតហើយ។

ដោយឡែកសង្កាត់ចាក់អង្រែលើវិញក៏រងការលិចលង់ចំនួន៥ភូមិផងដែរ។ប៉ុន្តែភូមិដែលលិចលង់ខ្លាំងគឺភូមិព្រែកតាគង់ និងព្រែកតាគង់៣។

លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើបានប្រាប់កម្ពុជាថ្មីថា រាល់ពេលភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកហូរចូលលូមិនទាន់បង្កឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន។ លុះដល់ភ្លៀងរាំងទៅបានប្រមាណជា៣ទៅ៤ម៉ោងទើបទឹកស្រកអស់៕

អត្ថបទៈ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៦ នាទីutes មុន

Matic ព្រលះអ្នក​ចាំទី​ Onana ធ្ងន់ៗជា​អ្នកចាំ​ទី​អន់បំផុតក្នុងប្រវត្តិសាស្ត្រ Man United

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្រ្តីព័ត៌មាន៖ វេទិកា “ការផ្លាស់ប្តូរបទសម្ភាសរួមគ្នា”ឆ្លុះបញ្ចាំងកិច្ចសហការល្អរវាងកម្ពុជា-ចិន

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ជនជាតិ​វៀតណាម ៣៩​នាក់ធ្វើមាតុភូមិនិវត្តន៍​ពី​មីយ៉ាន់ម៉ា ដែលមាន​មណ្ឌលឆបោក​ច្រើន​

កីឡា១៧ នាទីutes មុន

កីឡាករ ពេជ្រ អាទិទេព​ ប្ដេជ្ញា​ចិត្ត​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ពេល​ប៉ះ​ម៉ាឡេស៊ី​សប្ដាហ៍​នេះ​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

តម្លៃមាសអន្តរជាតិ កើនលើស ៣ ១០០ ដុល្លារ/អោន ជាថ្មី ជុំវិញ​ពន្ធលើចិន

Sokha Hotels

ព័ត៌មានពេញនិយម