ព័ត៌មានជាតិ
ស្ថានអគ្គកុងស៊ុលកម្ពុជានៅស្រះកែវ យកស្បៀងអាហារចែកជូន ពលករខ្មែរចំនួន៦៦ គ្រួសារ ដែលកំពុងជួបការលំបាក
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងនារសៀលនេះថា នៅថ្ងៃទី០៣ កញ្ញា ២០២១ នេះដែរ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានសហការជាមួយលោកអភិបាលស្រុកប៉ាកណាម អាជ្ញាធរពាក់ព័ន្ធថៃ និងអង្គការការពារសិទ្ធិពលករ (Labour Protection Network -LPN) ចុះសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន ៦៦គ្រួសារ ដែលកំពុងស្នាក់នៅ និងធ្វើការស្រុកប៉ាកណាម ខេត្តចន្ទថាក់បុរី។
បើតាមលោក កុយ គួង នៅក្នុងឱកាសនោះ ក៏បាននាំយកនូវស្បៀងអាហារ មានដូចជា អង្ករ ត្រីខកំប៉ុង ពងមាន់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីប្រឡាក់គ្រៀម មើមឆៃថៅ ផ្លែននោង ទឹកដោះគោ ទឹកសុទ្ធ ម៉ាស់ ថ្នាំពេទ្យសំរាប់កុមារ ទឹកអាកុលលាងដៃ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សម្រាប់ចែកជូន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ ដែលកំពុងទទួល រងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ។
បន្ថែមពីនេះ ដើម្បីសុវត្ថិភាពសុខភាពបងប្អូនពលករខាងលើ ក្រុមការងារបានក្រើនរំលឹក អោយពួកគាត់មានការយកចិត្តទុកដាក់ថែទាំសុខភាពជាប្រចាំក្នុងតំណាក់កាលបរិបទជំងឺកូវីដនេះ ជាពិសេសអំពីវិធានការ ៣កុំ និង ៣ការពារ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់