Connect with us

ព័ត៌មានជាតិ

អប់រំផ្សព្វផ្សាយ អំពីវិធានការ ការ​ពារជំងឺកូវីដ នៅតាមភោជ​​​នី​យដ្ឋាន និងអាជីវកម្មទទួលភ្ញៀវ នៅ​ក្រុងកោះរ៉ុង

បានផុស

នៅ

មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ និងក្រុមការងារអនុគណៈកម្មការទី៦ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រូមនិងអាជ្ញា ធរក្រុងកោះរ៉ុង មន្ត្រីសមត្ថកិច្ច និងសហគមន៍ទេសចរណ៍ក្រុងកោះរ៉ុង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០ ២១ បាន​ចុះធ្វើការអប់រំផ្សព្វផ្សាយ ស្តីពី វិធានសុវត្ថិភាព ការពារជំងឺកូវីដ-១៩ តាមភោជនីយដ្ឋានអាហារដ្ឋាន បើកដំណើរ ការអាជីវកម្ម ទទួលភ្ញៀវឡើងវិញ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយអនុវត្តតាមការ វិធា នសុវត្ថិភាព របស់ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្ត សហការពីអាជ្ញាធរមូលដ្ឋាន បានចុះ​ធ្វើការណែនាំទៅដល់គោលដៅ សកម្មភាពម្ចាស់អាជីវកម្ម។

ម្ចាស់អាជីវកម្ម ដែលអនុញ្ញាតឲ្យភ្ញៀវចូលទទួល ទានអាហារនៅក្នុងទីតាំងរបស់ខ្លួន ត្រូវបំពេញតា​មគោល ការណ៍​ណែនាំ របស់ក្រុមការងារអនុគណៈកម្មការទី៦ តម្រូវឲ្យម្ចាស់អ្នកគ្រប់គ្រង និងបុគ្គលិក ត្រូវមាន​កាតបញ្ជាក់​ការ​ចាក់​វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២លើកបានរួចរាល់ អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ ត្រូវយកសំណាកចំនួន ២លើក ក្នុងមួយខែ ដែលជាបន្ទុករបស់ម្ចាស់អាជីវកម្ម។

ម្ចាស់អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទាំងអស់ ត្រូវគោរពឲ្យបានត្រឹមត្រូវ ដោយអនុវត្តតាមវិធានការ- ៣កុំ ៣ការពារ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី វិធានការសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ និងវិធានការរបស់ក្រសួងសុខាភិបាល ស្តីពី ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ការបើកដំណើរការ អាជីវកម្មឡើងវិញ គឺជាការបំពេញតម្រូវ ការរបស់ភ្ញៀវទេសចរ ជាពិសេសការធានា បាននូវ និរន្តរភាព នៃសកម្មភាពសេដ្ឋកិច្ចសង្គម បង្កើនប្រាក់ចំណូល និងមុខរបរអាជីវកម្មផ្សេងៗ របស់ប្រជាពល រដ្ឋ នៅក្នុងក្រុងកោះរ៉ុង ដែលប្រជាពលរដ្ឋ ពឹងផ្អែកទៅលើវិស័យទេសចរណ៍ ក្នុងការបង្កើនជីវភាពគ្រួសារ។

លោកប្រធានមន្ទីរទេសចរណ៍ ក៏បានបញ្ជាក់បន្ថែមថា នៅបំណាច់ចុងឆ្នាំនេះ ខេត្តព្រះសីហនុ នឹងទទួលធ្វើ ជា ម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ វេទិកាទេសចរណ៍អាស៊ាន។ ដូច្នេះហើយសូមឲ្យអាជ្ញាធរ ជូនដំណឹងផ្សព្វផ្សា យ បន្តដល់ម្ចាស់អាជីវកម្ម នៅក្នុងក្រុងកោះរ៉ុង បានដឹងដើម្បីត្រៀមខ្លួន ទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកំសាន្ត ដូចនេះទាមទារឲ្យម្ចាស់អាជីវកម្មទាំងអស់ ពង្រឹងគុណភាពសេវាកម្ម សណ្ដាប់ធ្នាប់ បរិ ស្ថាន អនាម័យ សុខ សុវត្ថិភាព និងអាជីវកម្ម នៅលើក្រុងកោះរ៉ុងនេះ៕

អត្ថបទ៖ កោះពស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៤៥ នាទីutes មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៥៩ នាទីutes មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងប្រព័ន្ធធារាសាស្រ្តដ៏ធំ ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល៣០ម៉ឺនហិកតា សម្រេចបាន ១០%

Sokha Hotels

ព័ត៌មានពេញនិយម