ព័ត៌មានជាតិ
ម្ដាយបង្កើត ចាប់កូនស្រីខ្លួនឯងឲ្យប្ដីក្រោយរំលោភ បានសម្រេចច្រើនលើក
ស្ត្រីជាម្ដាយម្នាក់មានគំនិតស្មោកគ្រោក ហ៊ានចាប់កូនស្រីបង្កើតរបស់ខ្លួនឲ្យប្តីចុងរំលោភ បានសម្រេចជាច្រើនដងនៅនឹងភ្នែក ព្រមទាំងបានគំរាមវាយធ្វើបាបនាងជាកូន មិនឲ្យប្រាប់គេទៀតផង ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិ ព្រែករកា ឃុំ ព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកវរ:សេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការរងទទួលបន្ទុកបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ម. ស.ម ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោងទី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស រីឯជនសង្ស័យមានចំនួន២នាក់ ទី១-ឈ្មោះ មួង ចាក ហៅតាក់ ភេទប្រុសអាយុ ៤៧ ឆ្នាំ មានទីលំនៅភូមិព្រែករការ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករ (ត្រូវជាឪពុកចុង) និង២-ឈ្មោះ ជាន ហ៊ុច ភេទស្រី ៥០ ឆ្នាំ មានទីលំនៅភូមិព្រែករការ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ (ត្រូវជាម្ដាយបង្កើត)
លោកស៊ឹម គឹមស៊ុន បានបន្ថែមទៀតថា បើយោងតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា មិនចាំថ្ងៃកំឡុង ខែមីនា ឆ្នាំ២០២០ ឈ្មោះ ជាន ហ៊ុច អាយុ ៥០ ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បានចុះចោលប្តីរបស់ខ្លួនទៅមានប្តីថ្មីមួយទៀត ឈ្មោះ មួង ចាត ហៅ តាក់ (ជនសង្ស័យ) រស់នៅភូមិ ឃុំកើតហេតុខាងលើ រហូតដល់ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០៨ :០០នាទី ម្តាយបង្កើតរបស់ជនរងគ្រោះ បានមកដល់ផ្ទះឪពុកបង្កើតរបស់ជនរងគ្រោះ ហេីយបានសុំជួបជនរងគ្រោះមួយថ្ងៃ ពេលឪពុករបស់ជនរងគ្រោះបានអនុញ្ញាតឲ្យនៅជាមួយជនរងគ្រោះមួយយប់ លុះស្អែកឡើងវេលាម៉ោង១៦:៣០នាទី ពេលឪពុករបស់ជនរងគ្រោះទៅចំការបាត់ ស្រាប់តែម្តាយបង្កើតរបស់ជនរងគ្រោះ បានយកជនរងគ្រោះទៅបាត់ ពេលឪពុកជនរងគ្រោះត្រប់មកពីចម្ការវិញមិនឃើញកូនស្រីរបស់ខ្លួន ក៏តាមរកដល់ម្តុំផ្លូវជាតិលេខ៣ ស្រុកកណ្តាលស្ទឹង តែពុំឃើញក៏ត្រឡប់មកផ្ទះវិញ។ លុះដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨ នឹង០០ព្រឹក ម្ដាយបង្កើតរបស់ជនរងគ្រោះបាននាំជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយបានសុំរួមរស់ជាមួយប្ដីដើមវិញ តែឪពុកជនរងគ្រោះមិនព្រមឲ្យនៅទេ តែម្ដាយជនរងគ្រោះមិនព្រមចេញ ក៏ដេកស្នាក់នៅផ្ទះជាមួយជនរងគ្រោះមួយយប់ទៀត។ លុះស្អែក ពេលឪពុកជនរងគ្រោះទៅបេះបន្លែបាត់ ម្តាយបង្កើតជនរងគ្រោះ បានលួចលុយចំនួន ៥០០ ដុល្លារ រត់គេខ្លួនបាត់ ពេលនោះជនរងគ្រោះបាននិយាយប្រាប់ឪពុកបង្កើតរបស់ខ្លួនថា ពេលជនរងគ្រោះមករស់នៅជាមួយម្តាយរបស់ខ្លួននិងឪពុកចុង នៅភូមិឃុំកើតហេតុ ម្តាយបានវាយធ្វើបាបរាល់ថ្ងៃ ចំណែកឪពុកចុងបានក៍បានវាយធ្វើបាបរាល់ថ្ងៃ និងបានចាប់រំលោភចំនួន៤ដង លើកទី១ពេលយប់នៅលើផ្ទះរបស់ជនសង្ស័យ តែមិនបានសម្រេចលើកទី២ ទី៣ នឹងទី៤ នៅលើផ្ទះដដែល បានសម្រេច ដោយម្តាយជាអ្នករួមគំនិត ជួយចាប់ហែកជើងជនរងគ្រោះ ទាំងសងខាង ដើម្បីឲ្យជនសង្ស័យរំលោភរាល់ពេលម្តងៗ។


ហើយជនសង្ស័យទាំងពីរនាក់ តែងតែវាយធ្វើបាបនិងគំរាមជនរងគ្រោះ មិនឲ្យប្រាប់អ្នកណាឡើយ។ ឮដូចនោះ ឪពុកបង្កើតរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ត៏នគរបាលរដ្នបាលសង្កាត់តាខ្មៅ ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាខ្មៅ បានណែនាំឲ្យមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ត៏នគរបាលរដ្នបាលឃុំ ព្រែករការ ក្រោយទទួលបាន កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំ ព្រែករការ បានចុះស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យទាំងពីរបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ឧត្តរ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ