ព័ត៌មានជាតិ
ចុះយកសំណាកកម្មករ បុរីប៉េង ហួត វាលស្បូវទាំងយប់ រកឃើញអ្នកវិជ្ជមានកូវីដ ចំនួន ៣នាក់
ក្រុមគ្រូពេទ្យបង្អែក ខណ្ឌច្បារអំពៅ បានសហការណ៍ ជាមួយអាជ្ញាធរ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ បានចុះយកសំណាកកម្មករ ក្នុងបុរីប៉េងហួតវាលស្បូវ ទាំងយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ដោយរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន៣នាក់ ក្នុងចំណោមកម្មករ សរុប១១១នាក់។
លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅ ដោយសហ ការជាមួយ អាជ្ញាធរសង្កាត់វាលស្បូវ ចុះទៅយកសំណាកដល់កម្មករ បុរីប៉េងហួតវាលស្បូវ ដោយរកឃើញមានអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ ក្នុងចំណោមកម្មករ សរុប១១១នាក់។
លោកស្រីចៅសង្កាត់ បានឲ្យដឹងទៀតថា អ្នកជំងឺត្រូវដឹក យកទៅព្យាបាលទាំងយប់។ ចំណែកអ្នករួមការងារ ក៏ដូចជាស្នាក់ ក្នុងរោងកម្មករ ទាំង១១១នាក់ ត្រូវបានគ្រូពេទ្យឲ្យធ្វើចត្តាឡីស័ក ដោយមិនចេញដើរហេតរហូតឡើយ។
សូមជម្រាបថា ចាប់តាំងពីពាក់កណ្តាល ខែសីហា ឆ្នាំ២០២១ រហូតមកដល់ ថ្ងៃទី៣ ខែកញ្ញានេះ ក្នុងមូល ដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរកឃើញថា អ្នកកើតជំងឺកូវីដ-១៩ មានការថយចុះខ្លាំង ដែលពីមុនមានដល់រាប់សឹបនាក់ ក្នុងមួយថ្ងៃ មកធ្លាក់ត្រឹម២ ឬ៣នាក់ ហើយថ្ងៃខ្លះសឹងតែពុំមាន។ នេះដោយសារតែ ប្រជាពលរដ្ឋគ្រប់រូប បានស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា ដែលមួយចំនួនបាន ចាក់ដល់ដូសទី៣ថែមទៀតផង៕
អត្ថបទ៖ នរា




-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត