Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ បិទកំណាត់​ផ្លូវ៣៧១ រយៈពេល៣​ខែ ដើម្បី សាងសង់ស្ថានីយបូមទឹក បឹងទំពន់បន្ថែម

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទកំណាត់ផ្លូវ៣៧១ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង៨ និង០០នាទី ដល់ម៉ោង៥ និង០០នាទី រយៈពេល៣ខែ។ ការបិទកំណាត់ផ្លូវនេះ រហូតដល់រយៈពេល៣ខែនេះ ធ្វើឡើងដើម្បីសាងសង់ ស្ថានីយបូមទឹកបឹងទំពន់បន្ថែម ដោយបំពាក់ម៉ូទ័រទំហំ ១ម៉ែត្រ ចំនួន២គ្រឿង ដែលមានសមត្ថភាពបូមទឹក ៦ម៉ែត្រគូប ក្នុង១វិនាទី។ ចំពោះដំណើរការនៃការសាង សង់នេះ គឺឈានដល់ដំណាក់កាលកាត់សាច់ផ្លូវ ដើម្បីបង្កប់បំពង់បូមទឹក ចំនួន៣ខ្សែ នៅក្រោមផ្លូវលេខ​៣៧១។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងផែនការដោះស្រាយ បញ្ហាទឹកជំនន់ជន់លិច នៅតំបន់ភូមិសាស្ត្រ ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងសាងសង់ ស្ថានីយបូមទឹកបឹងទំពន់បន្ថែម ដោយបំពាក់ម៉ូទ័រទំហំ ១ ម៉ែត្រ ចំនួន២គ្រឿង មានសមត្ថភាពបូមទឹក ៦ម៉ែត្រគូប ក្នុង១វិនាទី ដែលដំណើរការសាងសង់នេះ ឈានដល់ដំណាក់កាលកាត់សាច់ផ្លូវ ដើម្បីបង្កប់បំពង់បូមទឹក ចំនួន៣ខ្សែ នៅក្រោមផ្លូវលេខ៣៧១។ ដើម្បីបញ្ចប់គម្រោង សាងសង់ខាងលើឲ្យបានឆាប់រហ័ស ចាំបាច់ត្រូវធ្វើការពង្វាងចរាចរណ៍ដូចខាងក្រោម៖

១-ការធ្វើចរាចរពីទិសផ្លូវលេខ២៧១ ក្នុងទិសដៅឆ្លងកាត់ផ្លូវលេខ៣៧១ ត្រូវពង្វាង និងធ្វើចរាចរត្រង់តាមផ្លូវឆ្ពោះទៅទិសដៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ឆ្វេងតាមផ្លូវលេខ២១៧។ ២-ការធ្វើចរាចរពីទិសផ្លូវលេខ ២១៧ ទៅទិសផ្លូវលេខ៣៧១ នៅទីតាំងស្ពានភូមិម័ល ត្រូវពង្វាងចរាចរ លេខ២៧១ ត្រង់តាម តម្រាយផ្លូវ​លេខ២១៧ ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ស្តាំទៅផ្លូវលេខ២៧១។

 ៣-ដោយសារផ្លូវពង្វាង បណ្ដោះអាសន្ន សងខាងទីតាំងការដ្ឋានតូចចង្អៀត ការធ្វើចរាចរឆ្លងកាត់អនុញ្ញាតរថយន្តធុនតូច និងទោចក្រយានយន្ត ជូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ក្បែរទីតាំងការដ្ឋានតែប៉ុណ្ណោះ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទដែល ធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០ ២១ វេលាម៉ោង៨ និង០០នាទី ដល់ម៉ោង៥ និង០០នាទី រយៈពេល៣ខែ។ ផុតរយៈពេលនេះការដ្ឋាន នឹងបញ្ចប់ការងារ ហើយនឹងបើក ឲ្យធ្វើចរាចរណ៍ជាធម្មតាវិញ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទ ដែលធ្វើចរាចរណ៍ឆ្លងកាត់ នៅតំបន់ការដ្ឋានសាងសង់ខាងលើ នឹងចូលរួមសហការអនុវត្ត ដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់ ស្របតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹងនេះ៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៥៨ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៥៩ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម