ព័ត៌មានជាតិ
មេបញ្ជាការយោធភូមិភាគទី៥ ដាក់បទបញ្ជាឲ្យទប់ស្កាត់ការនាំចូលរថយន្តចង្កូតស្ដាំ តាមខ្សែបន្ទាត់ព្រំដែន
មេបញ្ជាការយោធភូមិភាគទី ៥ ដាក់បទបញ្ជាឲ្យបណ្តាកងឯកភាពទប់ស្កាត់ ការនាំចូលរថយន្តចង្កូតស្ដាំមកក្នុងប្រទេសកម្ពុជា ហើយក្នុងករណីយោធិនណាឃុបឃិតលួចនាំចូល មេបញ្ជាការកងឯកភាពនោះ នឹងត្រូវប្រឈមចំពោះមុខច្បាប់។

ការដាក់បទបញ្ជានេះបានធ្វើឡើងបន្ទាប់ពីមានចំណារពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមសំណើររបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យមេបញ្ជាការយោធភូមិភាគទី ៥ ទប់ស្កាត់ការនាំចូលរថយន្តចង្កូតស្ដាំមកក្នុងប្រទេសកម្ពុជា។
យោងតាមបទបញ្ជា ស្តីពីការទប់ស្កាត់ ការនាំចូលរថយន្តចង្កូតស្ដាំមកក្នុងប្រទេសកម្ពុជា ដែលទើបទទួលបាននៅថ្ងៃនេះ លោកឧត្តសេនីយឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានចេញបទបញ្ជាឲ្យគ្រប់បណ្តាកងឯកភាព ដែលឈរជើងនៅតាមខ្សែបណ្ដោយព្រំដែន ត្រូវសហការជាមួយបណ្តាកងឯកភាព និងបណ្ដាស្ថាប័នដែលមានការពាក់ព័ន្ធ ទប់ស្កាត់ឲ្យបានដាច់ខាត នូវការលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀងនៅតាមខ្សែបណ្ដោយព្រំដែន។

លោក ឧត្តសេនីយឯកបានមានប្រសាសន៍ថា ក្នុងករណីមានយោធិនណាឃុបឃិតក្នុងការលួចនាំចូលរថយន្តចង្កូតស្កាំ តាមច្រករបៀងនៅតាមខ្សែបណ្ដោយព្រំដែន ល្មើសនឹងសេចក្តីសម្រេចនេះ មេបញ្ជាការកងឯកភាពនោះ នឹងត្រូវប្រឈមចំពោះមុខច្បាប់។

លោក ឧត្តសេនីយឯក បានណែនាំឲ្យមេបញ្ជាការប្រចាំទិសទី១ ទិសទី២ ទិសទី៣ នៅប៉ៃលិន-សំឡូត និងទិសទី៤ ត្រូវផ្សព្វផ្សាយបទបញ្ជានេះ ដល់មេបញ្ជាការគ្រប់កងឯកភាព ស្ថិតនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនឲ្យបានឆាប់បំផុត៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី