Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងចុះប្រមូលឈាមឡើងវិញ នៅចុងឆ្នាំនេះ

បានផុស

នៅ

មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រកាសចុះប្រមូលឈាមឡើងវិញ នៅតាមស្ថាប័ន ឬអង្គភាពនានា នៅចុងឆ្នាំនេះ បន្ទាប់ពីបានអាក់ខានមួយរយៈ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា នៅចុងឆ្នាំ២០២១នេះ មជ្ឈមណ្ឌលជាតិផ្តល់ ឈាម នឹងចុះប្រមូលឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានភាពថមថយ និងអ្នកដែលផ្តល់ឈាម បានចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ រួចរាល់នោះ។

លោកវេជ្ជបណ្ឌិតរំពឹងថា «យ៉ាងយូរនៅចុងឆ្នាំ២០២១នេះ យើងនឹងអាចធ្វើការបរិច្ចាគឈាម បានឡើងវិញហើយដោយសារខាង កងពលដឹកជញ្ជួន ក៏ដូចជាសាលាហ្វឹកហ្វឺនយោធា បានសន្យាថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ហើយលោកនឹងរៀបចំផ្តល់ឈាម ឲ្យយើងតាមការសន្យា»។ លោកវេជ្ជបណ្ឌិត បានបន្តថា ពីមុនខាងកងទ័ព តែងតែសន្យាផ្តល់ឈាមឲ្យមជ្ឈមណ្ឌល ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ មានការរាតត្បាតខ្លាំងពិសេសកងទ័ព ត្រូវចាក់វ៉ាក់សាំងដែលមិន អាចធ្វើការបរិច្ចាគឈាម នៅក្នុងកំឡុងពេលចាក់វ៉ាក់សាំង បានទេ ដោយត្រូវរង់ចាំរហូតដល់កងទ័ព ចាក់វ៉ាក់សាំងដូសជំរុញរួច ទើបអាចផ្តល់ឈាមបាន។

លោកវេជ្ជបណ្ឌិតសង្ឃឹមថា ខាងកងទ័ព នឹងរក្សាតាមពាក្យសន្យា ដោយមិនលុបចោល ឬពន្យាពេលតទៅ ទៀតទេព្រោះថា មជ្ឈមណ្ឌលជាតិ ត្រូវការឈាមជាចាំបាច់ណាស់ ដោយសារនៅក្នុងស្តុកអស់ មិនមានឈាមស្តុកទៀតទេ ខណៈបច្ចុប្បន្ន មានតម្រូវការឈាម នៅទូទាំងប្រទេសប្រមាណ ជាង២៥០ប្លោក ក្នុង១ ថ្ងៃ ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ដូចជាគ្រោះចរាចរណ៍ ជំងឺមហារីក និងជំងឺផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការអស់ឈាមពីស្តុកនេះ ដោយសារស្ថានភាពជំងឺកូវីដ-១៩ បានធ្វើឲ្យអត្រាអ្នកស្ម័គ្រចិត្តផ្តល់ឈាម មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយក្នុង១ថ្ងៃ មានមិនដល់៥នាក់ផង ខណៈកាលពីមុនមានរហូតដល់ទៅ ៦០នាក់ឯណោះ។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្តទៀតថា «រាល់ថ្ងៃនេះការបរិច្ចាគ ឈាម ត្រូវពឹងផ្អែកទាំងស្រុងលើសាច់ញាតិ ដើម្បីផ្តល់ឈាមជំនួស ដល់ជនរងគ្រោះ ក្នុងការជួយសង្គ្រោះអាយុជីវិត»។

ក្នុងការចូលរួមចំណែក ផ្តល់ឈាមនេះ មន្ត្រីរបស់លោក រួមទាំងលោកផង ក៏បានបរិច្ចាគឈាមដែរ ទៅតាមការកំណត់បុរសអាចបរិច្ចាគឈាម៣ខែម្តង និងស្ត្រីវិញអាច៤ខែ ព្រោះថា ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ដោយសារកោសិកាឈាម នឹងងាប់ទៅវិញក្រោយ១២០ថ្ងៃ។

លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា «បើទោះបីជាមានការខិតខំ ពីបុគ្គលិកយើងក៏ដោយ ប៉ុន្តែប្រសិនបើមិនមានការចូលរួមពីមហាជនទេ ក៏មិនអាចធ្វើទៅបានដែរ គឺយើងនៅតែដួលដដែល ព្រោះមិនមានអ្នកផ្តល់ឈាម ហើយឈាមមិនមានប្រភពក្រៅពីមនុស្សទេ អត់មានរោងចក្រផលិតទេ បើមានរោងចក្រយើង អាចសង់រោងចក្រផលិតឈាម បានតែវាអត់មានទេ គឺមានតែការផ្តល់ឈាម ដោយស្ម័គ្រចិត្តប៉ុណ្ណោះ»។

លោកបានបន្ថែមថា «ប្រសិនបើយើង មិនបរិច្ចាគឈាមទេ បញ្ហានឹងធ្លាក់មកលើយើង ព្រោះថា តម្រូវការ ឈាមនេះ ជួនកាលម្តងគេម្តង យើងពេលត្រូវការឈាម ជនរងគ្រោះ មិនមានបងប្អូនមកបរិច្ចាគ ឬមានបងប្អូនតិចនោះ នឹងមានការលំបាក ហើយសូម្បីអ្នកជំងឺកូវីដខ្លះ ក៏ត្រូវការឈាមដែរ ហើយណាមួយសាច់ញាតមួយចំនួនត្រូវជាប់ធ្វើចត្តាឡីស័កទៀត។ អីចឹងអត់មានឈាម ហើយមជ្ឈមណ្ឌលផ្តល់ឈាម មិនអាចជួយបានទេដោយ​សារអស់ឈាមពីស្តុកហើយ។ អីចឹងមានតែមហាជនទេចូលរួមទេទើ បអាចបំពេញតាមសេចក្តី ត្រូវការបាន»៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤៣ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៤៥ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៤៥ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម