ព័ត៌មានជាតិ
ជិះម៉ូតូជ្រុលចង្កូត ទៅបុករថយន្តពេញទំហឹងស្លាប់ក្រោយពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ
ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ពេលដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត ក៏បានស្លាប់បាត់បង់ជីវិត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង៥៥នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ម៉ូតូបានជិះចូលនៅក្នុងគន្លងផ្លូវនៃរថយន្ត និងបានជ្រុលចង្កូតទៅបុករថយន្តតែម្តង។ អ្នកបើកបរម៉ូតូឈ្មោះ សុី សុធាត់ (ហៅ តួ) ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ(ស្លាប់) មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើជិះម៉ូតូ១គ្រឿងម៉ាក ZOOMER ពាក់ស្លាកលេខ ស្ទឹងត្រែង1C-04 83 ពណ៌ក្រហម។
រីឯរថយន្ត១គ្រឿងម៉ាក HYUNDAI MlGHTY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-20 66 បើកបរដោយឈ្មោះ សុិន វាសនា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរអ្នករួមដំណើរឈ្មោះ សុខ លីដា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ២នាក់ប្ដីប្រពន្ធ មានទីលំនៅភូមិឈើភ្លើង ឃុំ កំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងរឹបអូសយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំឡាមិញដើម្បីធ្វើការសម្របសម្រួលគ្នានៅពេលក្រោយ។
ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ អ៊ុច សាវុទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង