ព័ត៌មានជាតិ
អ្នកផឹកស៊ីរាំ ច្រៀងជាង ៦០ នាក់ ដែលសមត្ថកិច្ចឃាត់យប់មិញនឹងត្រូវធ្វើតេស្តកូវីដ១៩ ព្រឹកនេះ
អ្នកផឹកស៊ីរាំច្រៀង នាយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានបញ្ជូនទៅធ្វើតេស្តនៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន វត្តភ្នំនៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ។

ទីតាំងកន្លែងផឹកស៊ីរាំរែក ដែលល្មើសនឹងវិធានការក្រសួងសុខាភិបាលជាពិសេសសាលារាជធានីភ្នំពេញ និងសាលាខណ្ឌដូនពេញ នោះត្រូវបានលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី៣ខែកញ្ញាឆ្នាំ ២០២១ នេះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបជាក់ស្តែងដោយឃាត់មនុស្សប្រុសស្រីដែលទៅប្រមូលផ្ដុំពពាក់ពពូនគ្នាប្រមាណជាង៦០ នាក់ឯណោះ។
ទីតាំងដែលហ៊ានបើកលួចលាក់ល្មើសបម្រាមក្រសួងសុខាភិបាលនោះនៅចំណុចត្រង់ចំណុចក្លិបកម្សាន្តយីហោ« ប៊្លូឆីលី »ស្ថិតនៅតាមបណ្ដោយផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

លោក សុខពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៤ខែកញ្ញានេះថា អាជ្ញាធរខណ្ឌដូនពេញបានដាក់កម្លាំងល្បាតជាប្រចាំគឺចុះទ្រោលគោលដៅក្នុងមូលដ្ឋានដើម្បីទប់ស្កាត់ការបើកលួចលាក់ដូចជាខារ៉ាអូខេរង្គសាលហាងកោសជប់ និងកន្លែងសប្បាយផ្សេងៗទៀតដែលប្រមូលផ្ដុំមនុស្សខុសបម្រាមការហាមឃាត់របស់ក្រសួងសុខាភិបាលនិងសាលារាជធានីភ្នំពេញជាស្ដែងនៅយប់នេះដែរបន្ទាប់ពីកម្លាំងជំនាញបានស៊ើបដឹងយ៉ាងច្បាស់ថានៅទីតាំងខាងលើនេះកំពុងបើកលួចលាក់ដោយប្រមូលផ្ដុំទៅដោយមនុស្សប្រុសស្រីជាច្រើននាក់មានទាំងជនបរទេសផងនោះទៅប្រមូលផ្ដុំគ្នាផឹកស៊ីរាំរែកយ៉ាងសប្បាយល្មើសបម្រាមលោកក៏បានដឹកនាំកម្លាំងជាក់ស្ដែងចុះទៅបង្ក្រាបជាក់ស្ដែងដោយគាត់មនុស្សចំនួន៦០នាក់ មានទាំងជនបរទេសផងបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំដើម្បីតេស្តសំណាកនាព្រឹកនេះ ដើម្បីចាត់ការតាមនីតិវិធី។

លោកអភិបាលខណ្ឌ ដូនពេញបានបញ្ជាក់ទៀតថាចំពោះទីតាំងនោះត្រូវបានបិទអាជីវកម្មជាបណ្ដោះអាសន្ន។ ចំណែកម្ចាស់អាជីវកម្ម ត្រូវចាត់ការតាមនីតិវិធីនៃច្បាប់៕
អត្ថបទ៖រស្មី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី