ព័ត៌មានជាតិ
ឃុំខ្លួនថៅកែខ្សាច់ សិតត្បូចោទពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន »
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញដីកាសម្រេចឃុំខ្លួនថៅកែដេប៉ូខ្សាច់សិតត្បូ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន » ។
ជនជាប់ចោទដែលត្រូវឃុំខ្លួនឈ្មោះ លាង សុងលី ភេទប្រុស មានទីលំនៅផ្ទះលេខ ២៧ ផ្លូវលេខ ២០អឺ ភូមិត្រពាំងល្វា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនឈ្មោះ លាង សុងលី គឺអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ប្លង់ សុផលព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ ២៥៩ អយង ចុះថ្ងៃទី ២៤សីហា ឆ្នាំ២០២១ ដើម្បីធ្វើការសាកសួរលើបណ្ដឹងរបស់ឈ្មោះ តាំង ហ្គិចលៀង ដែលបានប្ដឹងពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ពាក់ព័ន្ធនិងករណីជំពាក់លុយកាក់ ប្រមាណ៤០ម៉ឺនដុល្លារ ហើយចេញសែកសងទៅម្ចាស់បំណុលវិញ ប៉ុន្តែសែកនោះគ្មានលុយសោះ ទើបតំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការ ហើយបញ្ជូនសំណុំរឿងនិងជនត្រូវចោទអោយចៅក្រមចាត់ការតាមច្បាប់។
រហូតដល់ល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរបានចេញដីកាសម្រេចឃុំខ្លួនឈ្មោះ លាង សុងលី ដាក់ពន្ធនាគារជាបណ្ដោះអាសន្នតាមការចោទប្រកាន់របស់តំណាងអយ្យការ៕
អត្ថបទ៖ មករា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង